អធិការបតីអាល្លឺម៉ង់ អញ្ជើញ​ធ្វើដំ​ណើរ​ទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៊ី ដើម្បីសម្របសម្រួលភាពតានតឹង

(VOVWORLD) - អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននិងរុស្ស៊ី ជាបន្តបន្ទាប់នៅថ្ងៃទី ១៤ និង ១៥ ខែកុម្ភៈ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើងនៅតាមព្រំដែនអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់ អញ្ជើញ​ធ្វើដំ​ណើរ​ទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៊ី ដើម្បីសម្របសម្រួលភាពតានតឹង - ảnh 1អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ Reuters)

តាមការគ្រោងទុកក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់អ៊ុយក្រែន អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អំពីវិធីដែលអាល្លឺម៉ង់អាចជួយរក្សាលំនឹងនៃសេដ្ឋកិច្ចអ៊ុយក្រែន បន្ទាប់ពីមានក្តីកង្វល់ចំពោះសង្រ្គាមមួយដែលអាចនឹងជះឥទ្ធិពលទៅលើប្រទេសអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  លោក Olaf Scholz នឹងបន្តព្រមានរុស្ស៊ីអំពីផលវិបាកប្រសិនបើរុស្ស៊ីហ៊ានវាយប្រហារលើអ៊ុយក្រែន ហើយនឹងសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួន គាំទ្រការបន្តកិច្ចខិតខំប្រឹងប្រែងការទូតក្នុងទម្រង់ជាច្រើនផ្សេងៗគ្នា។

មជ្ឈដ្ឋានអ្នកការទូតលោកខាងលិចសង្ឃឹមថា នេះនឹងក្លាយជាឱកាសមួយដើម្បីដោះស្រាយស្ថានការណ៍តានតឹងទាក់ទងនឹងប្រទេសអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ