អធិការបតីអាល្លឺម៉ង់លោក​ Olaf Scholz ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក

(VOVWORLD) - នៅថ្ងៃទី៦ ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់លោក  Olaf Scholz បានអញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចលើកដំបូងនៅសហរដ្ឋអាមេរិក ចាប់តាំងពីឡើងកាន់តំណែង។
អធិការបតីអាល្លឺម៉ង់លោក​ Olaf Scholz ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក - ảnh 1អធិការបតីអាល្លឺម៉ង់លោក  Olaf Scholz។ (ប្រភព៖ AP)

នៅរដ្ឋធានីវ៉ាស៊ីនតោន អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ៧ ខែកុម្ភៈ។ ខ្លឹមសារស្នូលនៃកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ អាល្លឺម៉ង់និងអាមេរិក គឺបញ្ហាសន្តិសុខនៅអឺរ៉ុប នាពេលបច្ចុប្បន្ន។

លើសពីនេះទៅទៀត អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានពិភាក្សាអំពីបញ្ហាជាច្រើនទៀត ដូចជាអាទិភាពរបស់អាល្លឺម៉ង់ក្នុងនាមជាប្រធានក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ បញ្ហាពាណិជ្ជកម្មពិភពលោក ឬទំនាក់ទំនងទ្វេភាគីអាល្លឺម៉ង់-អាមេរិក។

បន្ទាប់ពីអាមេរិក អធិការបតីអាល្លឺម៉ង់នឹងមានដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន និងរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅអឺរ៉ុបខាងកើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ