អធិការបតីអាល្លឺម៉ង់លោកស្រី Merkel អញ្ជើញចូលរួមជំនួបពិគ្រោះយោបល់រវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់

អធិការបតីអាល្លឺម៉ង់លោកស្រី Merkel អញ្ជើញចូលរួមជំនួបពិគ្រោះយោបល់រវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់ - ảnh 1
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ AFP)

(VOVworld) - នាយប់ថ្ងៃទី១១ មិថុនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសនេះទៅបំពេញទស្សនកិច្ច
នៅទីក្រុងប៉េកាំង របស់ចិនដើម្បីចូលរួមជំនួបពិគ្រោះយោបល់លើកទី៤រវាងរដ្ឋា
ភិបាលនៃប្រទេសទាំងពីរ។ថ្លែងមតិនៅទីក្រុងប៊ែកឡាំងមុនពេលចេញដំណើរ
លោកស្រី Merkel បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏សែនសំខាន់នៃ ជំនួបពិគ្រោះ
យោបល់លើកនេះ ដោយរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិ បតិ្តការដ៏
ទូលំទូលាយរវាងប្រទេសទាំងពីរ។
ទាក់ទិនដល់ផលប្រយោជន៍សេដ្ឋកិច្ច លោកស្រី Merkel នឹងពិភាគ្សាជាមួយមជ្ឈ
ដ្ឋានមន្ត្រីចិនអំពីការនាំចូលដែកថែបមានតំលៃថោករបស់ចិនក្នុងទីផ្សារអឺរ៉ុប ក៏ដូច
ជាលទ្ធភាពដែលទ្វីបអឺរ៉ុបហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃដែកថែបរបស់ចិន
ទៅក្នុងទីផ្សារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ