អធិការបតីអាល្លឺម៉ង់អះអាងថា៖ AfD នឹងមិនជះឥទ្ធិពលទៅលើគោលនយោនាយទេ

(VOVWORLD) - នាថ្ងៃទី ២៥ កញ្ញា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ គណបក្ស «ជម្រើសដើម្បីប្រទេសអាល្លឺម៉ង់» តាមគោលការណ៍ ស្តាំនិយមនិងប្រជានិយម (AfD) នឹងមិនជះឥទ្ធិពលណាមួយចំពោះបណ្ដាគោលនយោ បាយអំពីការចំណាកស្រុក អឺរ៉ុបនិងកិច្ចការបរទេសនៃប្រទេសននេះឡើយ។ 
អធិការបតីអាល្លឺម៉ង់អះអាងថា៖ AfD នឹងមិនជះឥទ្ធិពលទៅលើគោលនយោនាយទេ - ảnh 1 អធិការបតីអាល្លឺម៉ង់អះអាងថា៖ AfD នឹងមិនជះឥទ្ធិពលទៅលើគោលនយោនាយទេ

(VOVworld) – នាថ្ងៃទី ២៥ កញ្ញា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ គណបក្ស «ជម្រើសដើម្បីប្រទេសអាល្លឺម៉ង់» តាមគោលការណ៍ ស្តាំនិយមនិងប្រជានិយម (AfD) នឹងមិនជះឥទ្ធិពលណាមួយចំពោះបណ្ដាគោលនយោ បាយអំពីការចំណាកស្រុក អឺរ៉ុបនិងកិច្ចការបរទេសនៃប្រទេសននេះឡើយ។ លោកស្រី Merkel បានចាត់ទុកថា៖ បណ្ដាគណបក្សមានលទ្ធភាពបង្កើតសម្ព័ន្ធភាព ហើយស្វែង រកវិធានការដែលមានការខុសប្លែក ប៉ុន្តែ AfD មិនជះឥទ្ធិពលណាមួយទៅលើ គោលនយោបាយរបស់អាល្លឺម៉ង់ទេ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់រូបនេះក៏បានសង្កត់ធ្ងន់ទៀត ថា៖ ប្រទេសនេះត្រូវការរដ្ឋាភិបាលស្ថិរភាព ព្រមទាំង ចាត់ទុកថា៖ គណបក្សផ្សេងៗ ទៀតមានការទទួលខុសត្រូវធានាទទួលគោលដៅនេះឲ្យបាន។ គណបក្សរបស់លោក ស្រី Angela Merkel នឹងស្វែងរករបៀបសន្ទនាអំពីការបង្កើតសម្ព័នភាពជាមួយគណ បក្សបៃតង (គណបក្សឆ្វែងនិយមប្រពៃណី) គណបក្សប្រជាធិបេយ្យសេរី (FDP)និងគណបក្សប្រជាធិបតេយ្យសង្គម (SPD) ប៉ុន្តែ លោកស្រីមិនទាន់កំណត់ពេលវេលាដំណើរកាសន្ទនាទាំងនេះនៅឡើយ។ ប៉ុន្តែ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា៖ ការបង្កើតរដ្ឋាភិបាលមិនមែនជាបញ្ហាប្រញាប់ប្រញាលបំផុតនៅអឺរ៉ុបនាបច្ចុប្បន្ននោះ0ទេ។ លោកស្រីធានាជាមួយ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបថា៖ ប្រទេសអាល្លឺម៉ង់នឹងធ្វើសកម្មភាពប្រកបដោយមានការទទួលខុសត្រូវក្នុងដំណាក់កាលអន្តរកាលនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ