អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាទស្សនាគំរូសេដ្ឋកិច្ចឆ្នើមនៅខេត្ត Tay Ninh

(VOVWORLD) -នេះគឺជាគំរូសេដ្ឋកិច្ចឆ្នើមរបស់ខេត្ត Tay Ninh ដែលមានសកម្មភាពជួយឧបត្ថម្ភខេត្ត ក្រុងកម្ពុជានៅតំបន់ជាប់ព្រំដែនជាមួយខេត្ត Tay Ninh ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងផ្លាស់ប្តូរបច្ចេកទេស។
អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាទស្សនាគំរូសេដ្ឋកិច្ចឆ្នើមនៅខេត្ត  Tay Ninh - ảnh 1 ក្រុម អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរបានទៅទស្សនកិច្ចនៅក្រុមហ៊ុនចំកាត់ Tam Lan នៅទីក្រុង Tay Ninh

នៅក្នុងមហោ ស្រពផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្ត ជាប់ព្រំដែនវៀតណាមឆ្នាំ ២០១៩ នោះ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ក្រុម អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរបានទៅទស្សនកិច្ចនៅក្រុមហ៊ុនចំកាត់ Tam Lan នៅទីក្រុង Tay Ninh។ នេះគឺជាគំរូសេដ្ឋកិច្ចឆ្នើមរបស់ខេត្ត Tay Ninh ដែលមានសកម្មភាពជួយឧបត្ថម្ភខេត្ត ក្រុងកម្ពុជានៅតំបន់ជាប់ព្រំដែនជាមួយខេត្ត Tay Ninh ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងផ្លាស់ប្តូរបច្ចេកទេស។

នៅទីនេះ អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរបានស្ដាប់ការឧទ្ទេសនាមអំពីគំរូប្រតិបត្តិការ ក៏ដូចជាជាដំណើរការផលិតផលិតផលរបស់ក្រុមហ៊ុន ដែលក្នុងនោះមានកញ្ចប់តែ Tam Lan។ ប្រតិភូកម្ពុជាចាត់ទុកថា នេះគឺជាគំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធិភាព ដែលយុវជន និងនិស្សិតកម្ពុជាត្រូវសិក្សារៀនសូត្រ និងយកទៅអនុវត្តនៅក្នុងប្រទេសរបស់កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ