អ្នកនាំពាក្សគណះរដ្ឋមន្រ្តីកម្ពុជា៖វៀតណាមជាមិត្តដ៍ល្អ១របស់កម្ពុជា

                   

           
អ្នកនាំពាក្សគណះរដ្ឋមន្រ្តីកម្ពុជា៖វៀតណាមជាមិត្តដ៍ល្អ១របស់កម្ពុជា - ảnh 1
លោកផៃស៊ីផាន៖វៀតណាមជាមិត្ត១ក្នុងចំណោមមិត្តល្អបំផុតរបស់កម្ពុជា
(រូបថត​VNA)

វៀតណាមជាមិត្ត១ក្នុងចំណោមមិត្តដ៍ល្អបំផុតរបស់កម្ពុជាមិនអាចក្លាយទៅជាសត្រូវ
បានទេ​តែជាដៃគូក្នុងកិច្ចការថែរក្សាសន្តិភាព​រួមគ្នាអភិវឌ្ឍន៍។ប្រការនេះត្រូវបាន
លោកផៃស៊ីផានអ្នកនាំពាក្សគណះរដ្ឋមន្រ្តីកម្ពុជានាំចេញខណះដែល លោក សម រង្ស៊ី
ប្រធាន​​​គណបក្ស​សង្គ្រោះជាតិមានការថ្លែងមតិបំប្លែងបំបែកបំបាក់ទំនាក់ទំនងវៀតណាម
កម្ពុជាជាបន្តបន្ទាប់។លោកផៃស៊ីផានគូសបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាមានការសោក
ស្តាយថា៖ក្នុងចលនាប្រជែងសន្លឹកឆ្នោតនាពេលកន្លងទៅភាគីប្រឆាំងបាននាំចេញការ
ថ្លែងមតិមានចរិតលក្ខណះចាក់ចុចបំបែកបំបាក់ប្រទេសជាតិទាំង២វៀតណាមនិងកម្ពុជា។ក្នុងពេលដែលប្រទេសទាំង២កំពុងមានកិច្ចសហប្រតិបត្តិការដ៍ល្អលើគ្រប់វិស័យខាង
នយោបាយ​និងសេដ្ឋកិច្ចព្រមទាំងប្រជាជននៃប្រទេសទាំង២កំពុងរួមរស់ក្នុងសន្តិភាព។
រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលអះអាងនូវទស្សនះរបស់ខ្លួនគឺចាត់ទុកជនវៀតណាមដែល
បានរស់នៅច្រើនដំណរនៅកម្ពុជាមានលិខិតស្របច្បាប់ជាពលរដ្ឋកម្ពុជានិងត្រូវបានច្បាប់
ការពារ។តាមលោកផៃស៊ីផានថាតាំងពីពេលជួយកម្ពូជារួចផុតពីរបបប្រល័យពូជសាសន៍
នាឆ្នាំ១៩៧៩មក វៀតណាមជានិច្ចកាលជាមិត្តល្អជាដៃគូរបស់កម្ពុជាក្នុងកិច្ចការថែរក្សាស
ន្តិភាព។ដោយហេតុនេះការថ្លែងមតិរបស់លោក សម រង្ស៊ីបានដើរផ្ទុយស្រឡះទៅនឹង ទំនាក់
ទំនងប្រពៃណីររវាងប្រទេសទាំង២វៀតណាមជាមួយកម្ពុជា។លោក សម រង្ស៊ីក៍អះអាងដែរ
ថា៖ល្បិចកលប្រកាន់ពូជសាសន៍របស់លោកសមរង្ស៊ីបានរំលោភលើច្បាប់អន្តរជាតិ។លោកអោដឹងថា៖" សកម្មភាបរបស់លោកសមរង្ស៊ីបានដើរស្រឡះទៅនឹងបំណងប្រាថ្នា
នៃសហគមន៍អន្តរជាតិដែលបានបង្ហាញក្នុងសវនការជំនំជុំរះក្តីខ្មែរក្រហមដែលកំពុង
ប្រព្រិត្តនៅកម្ពុជាក្នុងនោះមានការជំនំជុំរះពីបទប្រល័យពូជសាស្រ្តចំពោះបងប្អូនវៀតណាម
។ដំណើរការនេះបានសរអោយឃើញថា៖សកលលោកទាំងមូលមានបំណងថាកុំអោយមាន
របបប្រល័យពូជសាសន៍របបប្រកាន់ជាតិសាសន៍។ហេតុអ្វីៗដែល លោកសមរង្ស៊ីកំពុងធ្វើ បានដើរផ្ទុយស្រឡះនិន្នាការនយោបាយរបស់កម្ពុជា​ក៍ដូចជាសហគមន៍អន្តរជាតិចំពោះ
ការប្រកាន់ជាតិសាស្សន៍និង របបប្រល័យពូជសាសន៍    ។

ទាក់ទិនដល់លទ្ឋផលការដែលភាគីប្រឆាំងប្រកាសបដិសេដលទ្ឋផលបថមដែលប្រកាស
ដោយគណះកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជានាថ្ងៃទី១២សីហា​កន្លងទៅលោក
ផៃស៊ីផានអះអាងថា៖រាជរដ្ឋាភិបាលកម្ពុជាសន្យាថាដោះស្រាយសភាពការណ៍នាបច្ចុប្បន្ន
ដោយឈរលើមូលដ្ឋានច្បាប់និងរដ្ឋធម្មនុញ្ញមិនទុកអោយប្រទេសជាតិធ្លាក់ក្នុងស្ថានភាព
អស្ថិរភាពទេ។តាមគំរោងលទ្ឋផលនឹងបានប្រកាសជាផ្លូវការនាថ្ងៃទី៨កញ្ញាខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ