អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡាទីន វាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម

(VOVWORLD) - លោក Alfredo Femat Bañuelos ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបម៉ិកស៊ិក ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម បានវាយតម្លៃដូបពោលខាងលើអំពីសមិទ្ធិផលនៃការទូតវៀតណាម ក្នុងឱកាសនៃសន្និសីទការទូតលើកទី៣២ ប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ នៅរដ្ឋធានីហាណូយ។

អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡាទីន វាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទការទូតលើកទី៣២ នៅរដ្ឋធានីហាណូយ (រូបថត៖ Tri Dung/TTXVN)

គោលនយោបាយការបរទេសត្រឹមត្រូវបានគូសបញ្ជាក់ពីឋានៈរបស់វៀតណាម ក្នុង ឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលមានការរួមចំណែកជាច្រើនចំពោះពិភព លោក ទន្ទឹមនឹងនោះ រួមចំណែកនាំយករូបភាពប្រទេសវៀតណាមសកម្មុមួយ ដល់មិត្តក្នុងទ្វីបទាំង៥  នោះគឺប្រទេសដែលមានល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឲ្យកត់ សម្គាល់ មានកម្រាស់ប្រវត្តិសាស្ត្រវប្បធម៌យូរអង្វែង និងជាប្រទេសដែលផលិតផលិតផលគុណភាពខ្ពស់ជាច្រើន។ លោក Alfredo Femat Bañuelos ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបម៉ិកស៊ិក ប្រធានក្រុមសមាជិក សភាមិត្តភាពម៉ិកស៊ិក-វៀតណាម បានវាយតម្លៃដូបពោលខាងលើអំពីសមិទ្ធិផលនៃការទូតវៀតណាម ក្នុងឱកាសនៃសន្និសីទការទូតលើកទី៣២ ប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ នៅរដ្ឋធានីហាណូយ។

ក្នុងពេលជាមួយគ្នានោះ លោក Pedro Gellert អ្នកកាសែតជើងចាស់នៃកាសែត Regeneración ដែលជាស្ថាប័នបញ្ចេញមតិរបស់គណបក្ស MORENA ដែលកំពុងកាន់អំណាចនៅម៉ិកស៊ិក ការរួមចំណែកដ៏សំខាន់មួយដែលវិស័យការទូតវៀតណាមបាននាំយកមកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកគឺដើម្បីឲ្យពិភពលោក ស្គាល់ វៀតណាមដែលដើរតាមគន្លងសង្គមនិយមយ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងការលើកទឹកចិត្តសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ពីប្រទេសវេណេហ្ស៊ុយអេឡា អ្នកកាសែត Ángel Miguel Bastidas González នៃកាសែត Correo del Orinoco បានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយ “ការទូតឫស្សី” របស់វៀតណាម ដោយសង្កត់ធ្ងន់ថា ជាមួយនឹងគោលនយោបាយនេះ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការរក្សាទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាពជាមួយមហាអំណាច ខណៈនៅតែធានាផលប្រយោជន៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ