អ្នកនេសាទខេត្ត Khanh Hoa ចេញទៅប្រជុំកោះ Truong Sa ធ្វើការនេសាទក្នុង ឆ្នាំថ្មីប្រពៃណី

(VOVWORLD) - តាំងពីព្រឹកព្រលឹម បរិយាកាសនៅកំពង់ផែនេសាទនៅតាមឆ្នេរសមុទ្រខេត្ត Khanh Hoa គឺសប្បាយអ៊ូអរណាស់។ ទំនិញត្រូវបានជញ្ជូនឡើងនាវានេសាទ ដើម្បីត្រៀមរៀបចំសម្រាប់ ដំណើរចេញទៅសមុទ្រជាលើកដំបូងឆ្នាំថ្មីប្រពៃណី។ 
អ្នកនេសាទខេត្ត Khanh Hoa ចេញទៅប្រជុំកោះ Truong Sa ធ្វើការនេសាទក្នុង ឆ្នាំថ្មីប្រពៃណី - ảnh 1អ្នកនេសាទត្រៀមរៀបចំចេញទៅប្រជុំកោះ Truong Sa (រូបថត៖ VOV)

នាយប់ថ្ងៃទី២១ កុម្ភៈ (ពោលគឺថ្ងៃទី៦ បុណ្យ Tet ប្រពៃណី) តាមទស្សន ទានរបស់អ្នកនេសាទគឺថ្ងៃល្អ បានជានាវានេសាទជាច្រើននៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បានចេញទៅតំបន់សមុទ្រចំណុះប្រជុំកោះ Truong Sa ដើម្បីចាប់ផ្ដើមឆ្នាំធ្វើការថ្មី។

        តាំងពីព្រឹកព្រលឹម បរិយាកាសនៅកំពង់ផែនេសាទនៅតាមឆ្នេរសមុទ្រខេត្ត Khanh Hoa គឺសប្បាយអ៊ូអរណាស់។ ទំនិញត្រូវបានជញ្ជូនឡើងនាវានេសាទ ដើម្បីត្រៀមរៀបចំសម្រាប់ ដំណើរចេញទៅសមុទ្រជាលើកដំបូងឆ្នាំថ្មីប្រពៃណី។ នៅ កំពង់ផែនេសាទ Vinh Luong ទីក្រុង Nha Trang ជាកន្លែងដែលរងផលប៉ះពាល់ដ៏ ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Damrey មុននេះ៣ខែ ក៏ប្រមូលផ្ដុំនាវាយ៉ាងច្រើនកុះករ ដែរ។ លោក Nguyen Xuan Quang អ្នកនេសាទនៅភូមិ Luong Son ឃុំ Vinh Luong ឲ្យដឹងថា ខ្យល់ព្យុះ Damrey បានបណ្ដាលឲ្យនាវា២គ្រឿងរបស់គ្រួសារ លោកត្រូវលិចទឹកប៉ុន្តែលោកប្ដេជ្ញាខ្ចីប្រាក់មកជួសជុលនាវាដើម្បីចេញទៅសមុទ្រនាដើមឆ្នាំថ្មីនេះ។

        “ការដែលនាវាត្រូវលិចទឹកធ្វើឲ្យគ្រួសារខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងណាស់ ហើយ ត្រូវខ្ចីប្រាក់យកទៅជួសជុលឲ្យទាន់ពេលវេលា។ ថ្ងៃនេះខ្ញុំចេញទៅសមុទ្រ ដោយគោលបំណងថា នឹងនេសាទបានត្រីជាច្រើនក្នុងឆ្នាំថ្មី។ ហើយខ្ញុំក៏មាន បំណងមួយទៀតថា រដ្ឋនឹងមានគោលនយោបាយជាច្រើនថែមទៀតដើម្បីបង្ក លក្ខណៈងាយស្រួលសំរាប់អ្នកនេសាទ”។

        ក្នុងពេលនោះ នៅកំពង់ផែនេសាទ Hon Ro ទីក្រុង Nha Trang នាវា នេសាទជាច្រើននៃបណ្ដាខេត្តក្រុងនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល ក៏ ចូលចតជាបន្តបន្ទាប់ដែរ។ លោក Nguyen Thanh Hai អ្នកនេសាទមួយរូបនៅឃុំ Phuoc Dong ទីក្រុង Nha Trang ឲ្យដឹងថា ដំណើរនេសាទចុងក្រោយនៃឆ្នាំមុន ទទួលបានជោគជ័យ បានជានាវារបស់លោកបានវិលត្រឡប់មកដីគោក សម្រាកក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយចេញទៅសមុទ្រឡើងវិញ។ លោក Nguyen Thanh Hai បានសំណេះសំណាលថា៖

        “យើងខ្ញុំបានវិលត្រឡប់មកដីគោកវិញកាលពីថ្ងៃទី២៩ ខែបុស្ស តាមច័ន្ទគតិ ដោយទទួលបានប្រាក់ចំណេញចំនួន២០០លានដុង។ ខ្ញុំសប្បាយយ៉ាងក្រៃ លែង។ នាវាខ្ញុំតែងតែចេញទៅសមុទ្រក្នុងរយៈពេល២០ថ្ងៃ ហើយនេសាទ បានត្រីពី១៧ដល់១៨តោន។ ថ្ងៃនេះចេញទៅសមុទ្រជាលើកដំបូងក្នុងឆ្នាំថ្មី ខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យជាច្រើនថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ