អ្នកបោះឆ្នោតទួរគីទៅបោះឆ្នោតរដ្ឋសភានិងជ្រើសតាំងប្រធានាធិបតីសំរាប់ អាណត្តិថ្មី

(VOVWORLD) -នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា អ្នកបោះឆ្នោតទួរគីចាប់ផ្តើមទៅបោះឆ្នោតជ្រើស តាំងប្រធានាធិបតីនិងសមាជិករដ្ឋសភាចំនួន ៦០០ នាក់ ក្នុងការបោះឆ្នោតនាពេលឆាប់ៗនេះ។
អ្នកបោះឆ្នោតទួរគីទៅបោះឆ្នោតរដ្ឋសភានិងជ្រើសតាំងប្រធានាធិបតីសំរាប់ អាណត្តិថ្មី - ảnh 1 អ្នកបោះឆ្នោតទួរគីទៅបោះឆ្នោតរដ្ឋសភានិងជ្រើសតាំងប្រធានាធិបតីសំរាប់ អាណត្តិថ្មី

មណ្ឌលបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៨ ពេលព្រឹក (តាមម៉ោងតំបន់) ហើយ គ្រោងទុកថានឹងបិទការបោះឆ្នោតនៅម៉ោង ១៧ ពេលរសៀលក្នុងថ្ងៃដដែល។ អ្នកបោះឆ្នោតមានប្រមាណ ៥៧ លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុប ៨១ លាននាក់មានសិទ្ធិពេញលេញដើម្បីចូលរួមក្នុងការបោះឆ្នោតរដ្ឋសភានោះទេ។

ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនិងរដ្ឋសភារបស់ប្រទេសទួរគីនៅថ្ងៃទី ២៤ ខែមិថុនាត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតនៅប្រទេសទួរគីក្នុងរយៈពេលប៉ុន្មានទសវត្សជាច្រើនកន្លងទៅ។ បេក្ខជនដែលជាប់ឆ្នោតនឹងមានអំណាចថ្មីយោងតាមរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មដែលប្រធានាធិបតីលោក Tayyip Erdogan ធ្លាប់គាំទ្រនិងអនុម័តកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ