អ្នកប្រដាល់ Le Huu Toan ជើងឯក WBA Asia ក្នុង​ទម្ងន់អប្បបរមា

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែមីនា អ្នកប្រដាល់ Le Huu Toan បានយកឈ្នះយ៉ាងអស្ចារ្យ លើអ្នកប្រដាល់ថៃ Kitidech Hirunsuk ក្នុងការប្រកួតជើងឯកនៃសមាគមប្រដាល់ពិភពលោកប្រចាំទ្វីបអាស៊ី (WBA Asia) ក្នុងទម្ងន់អប្បបរមានៅទីក្រុងហូជីមិញ។
អ្នកប្រដាល់ Le Huu Toan ជើងឯក WBA Asia ក្នុង​ទម្ងន់អប្បបរមា - ảnh 1អ្នកប្រដាល់ Le Huu Toan (ស្ដាំ) ឡើងប្រកួតក្នុងប្រភេទទម្ងន់អប្បបរមា។ (រូបភាព៖ WBA Asia)

នេះជាលើកទីមួយហើយ ដែលអ្នកប្រដាល់ Le Huu Toan ឡើងប្រកួតក្នុងប្រភេទទម្ងន់អប្បបរមា បន្ទាប់ពីឈ្នះបាន៣លើក រួមទាំងការ Knock-out ចំនួន២លើក។ Le Huu Toan ក៏ជាម្ចាស់ជើងឯកប្រដាល់ (Boxing) របស់វៀតណាមក្នុងទម្ងន់ក្រោម ៤៨គីឡូក្រាមផងដែរ។ គូប្រកួតរបស់ Le Huu Toan នៅវគ្គផ្តាច់ព្រ័ត្រគឺ Kitidech Hirunsuk មកពីប្រទេសថៃ មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ដោយបានយកឈ្នះ ៨ដងក្នុងអាជីពរបស់ខ្លួន រួមទាំងការ Knock-out  ចំនួន ៥លើក។

ខ្សែក្រវាត់ជើងឯក WBA Asia គឺជាខ្សែក្រវាត់អាជីពដ៏មានកិត្យានុភាព ដើម្បីកោតសរសើរអ្នកប្រដាល់ឆ្នើមប្រចាំទ្វីប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ