អ្នកយកព័ត៌មានជាង ៦០ នាក់ចេញដំណើរទៅសួរសុខទុក្ខយុទ្ធជននៅផ្ទះរន្ទា DK 1

(VOVWORLD) - នាវាត្រួតពិនិត្យដែនសមុទ្រចំនួន ២ គ្រឿងបានដឹក អ្នកសារព័ត៌មាននិងអ្នកយកព័ត៌មានជាង ៦០ នាក់ មកពីស្ថាប័នជាច្រើន ព្រមទាំងគណប្រតិភូនៃបញ្ជាការដ្ឋានតំបន់ទី ២ បានចាកចេញពីកំពុងផែ ទៅកាន់ ផ្ទះរន្ទា DK 1។
អ្នកយកព័ត៌មានជាង ៦០ នាក់ចេញដំណើរទៅសួរសុខទុក្ខយុទ្ធជននៅផ្ទះរន្ទា DK 1 - ảnh 1ទិដ្ឋភាពនៃសកម្មភាព ចេញដំណើរទៅសួរសុខទុក្ខយុទ្ធជននៅផ្ទះរន្ទា DK 1 (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៩ ខែធ្នូនៅខេត្ត  Ba Ria - ខេត្ត Vung Tau នាវាត្រួតពិនិត្យដែនសមុទ្រចំនួន ២ គ្រឿងបានដឹក អ្នកសារព័ត៌មាននិងអ្នកយកព័ត៌មានជាង ៦០ នាក់ មកពីស្ថាប័នជាច្រើន ព្រមទាំងគណប្រតិភូនៃបញ្ជាការដ្ឋានតំបន់ទី ២ បានចាកចេញពីកំពុងផែ ទៅកាន់ ផ្ទះរន្ទា DK 1 នៃមណ្ឌលសេដ្ឋកិច្ច- វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងវៀតណាម។

ចែករំលែកអំពីអារម្មណ៍របស់ខ្លួននៅពេលចូលរួមសកម្មភាពនេះ អ្នកយកព័ត៌មាន Minh Thu មកពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Phu Tho បានសំណេះសំណាលថា៖ “គោលបំណងធំបំផុតរបស់ខ្ញុំគឺទៅទស្សនកិច្ចនៅ ផ្ទះរន្ទា DK 1។ នេះមិនត្រឹមតែ ជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងមានការលំបាកជាច្រើនទៀតផង។ ប៉ុន្តែខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីជំនះពុះពារលើរាល់ការលំបាកទាំងអស់ ។ នេះក៏ជាបទពិសោធន៍ដ៏ល្អប្រសើរ សម្រាប់ខ្ញុំក្នុងការនិពន្ធអត្ថបទកាសែតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ