អ្នកយកព័ត៌មានអន្តរជាតិប្រមាណ ៥០០នាក់ មកប្រទេសវៀតណាម ដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍ស៊ីហ្គេម ៣១

(VOVWORLD) - មានអ្នកសារព័ត៌មានវៀតណាមនិងអន្តរជាតិប្រមាណ ២០០០ នាក់ បានចុះឈ្មោះផ្សព្វផ្សាយព័ត៌មាននៅស៊ីហ្គេមលើកទី៣១ ដែលក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិប្រមាណ ៥០០នាក់។ 
អ្នកយកព័ត៌មានអន្តរជាតិប្រមាណ ៥០០នាក់ មកប្រទេសវៀតណាម ដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍ស៊ីហ្គេម ៣១ - ảnh 1លោក Doan Khac Viet អនុប្រធាននាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស (រូបថត៖ TTXVN)

មជ្ឈមណ្ឌលសារព័ត៌មាន (MPC - Media Press Center) និងមជ្ឈមណ្ឌលទូរទស្សន៍អន្តរជាតិ (IBC - International Broadcasting Convention) នៃស៊ីហ្គេមលើកទី ៣១ មានទីតាំងនៅមជ្ឈមណ្ឌលសន្និបាតជាតិ My Dinh ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ។ លោក Doan Khac Viet អនុប្រធាននាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស និងជាអនុប្រធានមជ្ឈមណ្ឌលសារព័ត៌មានស៊ីហ្គេម បានឲ្យដឹងថា៖ “យើងបានប្រមូលផ្តុំកម្មាភិបាលនិងអ្នកសារព័ត៌មានជាច្រើននាក់មកពីនាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស រួមជាមួយបុគ្គលិកនៅទីនេះ និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងប្រតិបត្តិការនៅមជ្ឈមណ្ឌលព័ត៌មាន និងជួយដល់អ្នកសារព័ត៌មានក្នុងអំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយមូលដ្ឋាន ជាពិសេសតំបន់ម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣១ ឲ្យមានកម្មវិធីពិសេសសម្រាប់អ្នកយកព័ត៌មានបរទេសចូលទស្សនាដោយមិនគិតថ្លែសេវាតាមរមណីដ្ឋាននានាក្នុងតំបន់”។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានផ្តល់ការគាំទ្រជាអតិបរមាដល់អ្នកសារព័ត៌មានបរទេសក្នុងការទទួលបានទិដ្ឋាការមកធ្វើការនៅប្រទេសវៀតណាមក្នុងអំឡុងពេលប្រព្រឹត្តទៅស៊ីហ្គេមលើកទី៣១។ ដោយមានកាតប្រតិបត្តិការនៅស៊ីហ្គេមលើកទី៣១  អ្នកយកព័ត៌មានត្រូវបានបង្កើតលក្ខណៈក្នុងការចូលតាមអាកាសយានដ្ឋាន ជំនួយក្នុងការផ្លាស់ទី រវាងកន្លែងប្រកួតប្រជែងតាមរបៀបដែលងាយស្រួលបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ