អ្នកវិទ្យាសាស្ត្រចិនបានឲ្យដឹងថាជំងឺ Covid -19 មិនមានប្រភពដើមចេញពីផ្សារគ្រឿងសមុទ្រ Hua Nan

(VOVWORLD) - ឧទ្យានរុក្ខជាតិត្រូពិច Xi Shuang Ban Na នៃ វិទ្យាស្ថានវិទ្យាសាស្ត្រចិន ទើបបាន ចេញផ្សាយលទ្ធផលនៃការវិភាគអំពីវីរុស SARS-CoV-2 ដែលបង្កឡើងជំងឺ  Covid -19  នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
អ្នកវិទ្យាសាស្ត្រចិនបានឲ្យដឹងថាជំងឺ Covid -19 មិនមានប្រភពដើមចេញពីផ្សារគ្រឿងសមុទ្រ Hua Nan - ảnh 1 ផ្សារគ្រឿងសមុទ្រ Hua Nan ត្រូវបានបិទដោយសារវីរុស Covid-19  (រូបថត៖ CCTV)

តាមនោះ អ្នកវិទ្យាសាស្ត្រនៅទីនេះបានឲ្យដឹងថា ផ្សារគ្រឿងសមុទ្រ Hua Nan នៅទីក្រុងវ៉ូហាន មិនមែនជាប្រភពដើមនៃការផ្ទុះវីរុស SARS-CoV-2 ទេ។

ទន្ទឹមនឹងនេះ គេក៏បានឲ្យដឹងថាវីរុសនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ ២០១៩ ។

គំរូហ្សែនវីរុស SARS-CoV-2 មានចំនួន ៩៣ មកពីប្រទេសចំនួន ១២ នៅលើទ្វីបទាំង ៤ នៅទូទាំងពិភពលោក ត្រូវបានយកមកធ្វើការវិភាគ ដោយបង្ហាញថា វីរុស SARS-CoV-2 ក្នុងផ្សារគ្រឿងសមុទ្រ Hua Nan ក្នុងទីក្រុងវ៉ូហាន គឺត្រូវបានចម្លងពីកន្លែងផ្សេងៗតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ