អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម

អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម - ảnh 1
អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម

(VOVworld)-នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម(VCCI)បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយចំពោះផ្នែកលក់
រាយក្នុងបរិបទធ្វើសមាហរណកម្មចំពោះកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ី
ហ្វិក (TPP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម​-EU (EVFTA)”។ លោកស្រី
 Dinh Thi My Loan ប្រធានសម្ព័ន្ធសមាគមលក់រាយវៀតណាម​បានឲ្យដឹងថា ទីផ្សារ
លក់រាយវៀតណាម ទទួលបានការវាយតម្លៃថាមានការទាក់ទាញចំពោះវិនិយោគិន
អន្តរជាតិ។​ខណៈពេលដែលអនុវត្តការ សន្យាតាមកិច្ចព្រមព្រៀង TPP និង EVFTA
នោះ ប្រភេទពន្ធមួយចំនួននឹងបានលុប ចោលជាបណ្តើរ។​ដូច្នេះ ប្រភពផ្គតផ្គងគឺ
សម្បូរបែបណាស់ និងជម្រុញសកម្មភាពលក់ រាយយ៉ាងខ្លាំងក៏ដូចជាបង្កលក្ខណៈ
ងាយស្រួលនិងមានប្រយោជន៍ច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ