អនុប្រធានគុយបាទទួលជួបជាមួយគណៈប្រតិភូគណៈបក្សសាធារណរដ្ឋអាមេរិក

អនុប្រធានគុយបាទទួលជួបជាមួយគណៈប្រតិភូគណៈបក្សសាធារណរដ្ឋអាមេរិក - ảnh 1
គណៈប្រតិភូ គណៈបក្សសាធារណរដ្ឋអាមេរិក មានដំណើរទស្សនកិច្ច
នៅគុយបា (រូបថតៈAP )


(VOVworld)-នាថ្ងៃទី១៣មិថុនា នៅរដ្ឋធានី La Habana របស់គុយបា អនុប្រធាន
ទី១ របស់គុយបា លោក Miguel Diaz-Canel បានទទួលជួបជាមួយគណៈប្រតិភូ នៃគណៈបក្សសាធារណរដ្ឋអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅគុយបា
។​តាមទីភ្នាក់ងា Prensa Latina (PL)របស់គុយបាថា គណៈប្រតិភូអាមេរិកនេះរួមមាន បណ្តាព្រឹទ្ធសមាជិកតំណាងឲ្យរដ្ឋ Arizona រដ្ឋ Maine និងរដ្ឋ Kaisas ។ នៅទីនេះ
ភាគីទាំងពីរ បានពិភាគ្សាទៅលើដំណើរការបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចនិង
សង្គមរបស់គុយបា  ក៏ដូចជាទំនាក់ទំនងរវាងគុយបានិងអាមេរិកក្នុងកាលៈ
ទេសៈ បច្ចុប្បន្ន ដែលក្នុងនោះផ្តោតសំខាន់ទៅលើភាពចាំបាច់បញ្ឈប់បទហ៊ុំព័ទ្ធ
សេដ្ឋកិច្ច ដែលវ៉ាស៊ីនតោនបណ្តុកបណ្តាក់ក្នុងពេលកន្លះសតវត្សរ៍កន្លងមក។
ព្រឹត្តិការណ៍ នេះ ជាថ្មីម្តងទៀតសរឲ្យឃើញនូវសញ្ញាវិជ្ជមានក្នុងដំណើរការប្រ
ក្រតីទំនាក់ទំនង រវាងគុយបាននិងអាមេរិក កិតតាំងពីពេលដែលប្រទេសទាំងពីរ
ប្រកាសបង្កើតទំនាក់ទំនង ការទូតឡើងវិញមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ