អនុប្រធានាធិបតីអាមេរិកជួបជាមួយប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich

(VOVWORLD) - អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃទី ១៧ ខែកុម្ភៈ បានជួបប្រជុំដាច់ដោយឡែកជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លក Olaf Scholz នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ។ 

នៅក្នុងជំនួបរវាងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធិបតីបារាំង លោក Emmanuel Macron ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការបន្តជួយឧបត្ថម្ភអ៊ុយក្រែន។ ភាគីទាំងពីរក៏បានពិភាក្សាលើតួនាទីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ដូចជាបញ្ហាប្រឈមនានាពីប្រទេសចិន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពន្លឿនការផ្លាស់ប្តូរទៅជាថាមពលស្អាត។

នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ភាគីទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចំពោះអ៊ុយក្រែន និងបានពិភាក្សាអំពីបញ្ហាប្រឈមពីប្រទេសចិន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ