អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយជូនជនមានគុណូបការៈសិស្សក្រីក្រនៅខេត្ត Quang Nam

(VOVWORLD) -នាព្រឹកថ្ងៃទី១៨ ខែកក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយជូនគ្រួសារនយោបាយ ក្រុមគ្រួសារក្រីក្រ និងកុមាមានស្ថានភាពលំបាកនៅស្រុក Que Son ទីរួមស្រុក Dien Ban ខេត្ត Quang Nam។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយជូនជនមានគុណូបការៈសិស្សក្រីក្រនៅខេត្ត Quang Nam - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់ អំណោយជូនជនមានគុណូបការៈ សិស្សក្រីក្រនៅខេត្ត Quang Nam 

អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុកស្រុក Que Sonខេត្ត Quang Nam លោកស្រី Dang Thi Ngoc Thinh បានសំដែងក្តីសប្បាយ រីករាយចំពោះលទ្ធផលដែលតំបន់មូលដ្ឋានសម្រេចបានក្នុងវិស័យសេដ្ឋកិច្ច-សង្គមនិងការថែទាំល្អសំរាប់មុខសញ្ញាគោលនយោបាយជនមានគុណូបការៈក្នុងតំបន់ហើយបញ្ជាក់ថាខេត្ត Quang Nam គប្បីបន្តពង្រីកបមន្ថែមទៀតនូវ ឧត្តមភាពរបស់មូលដ្ឋានដើម្បីលើកកំពស់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីប្រជាជន។ ក្នុងឱកាសនេះ លោកស្រី Dang Thi Ngoc Thinh បានប្រគល់ទឹកប្រាក់ចំនួន៥០០លានដុងដើម្បីជួយសាងសង់ផ្ទះមេត្តាធម៌១០ខ្នងជូនជនមាន គុណូបការៈនៅស្រុក Que Son ព្រមទាំង ប្រគល់អំណោយជូនដល់ ក្រុមគ្រួសារនយោបាយចំនួន ៦០ និង ក្រុមគ្រួសារកី្រក្រចំនួន ៤០ ក្នុងតំបន់ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ