អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VNA)


(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
ជប៉ុន​ប្រចាំនៅវៀតណាម លោក Kunio Umeda អនុប្រធាំនរដ្ឋវៀតណាម លោកស្រី
  Dang Thi Ngoc Thinh  បានអះអាងថា៖ ជ៉ុនជានិច្ចកាលជាដៃគូគួរឲ្យ ទុកចិត្ត
របស់វៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌។
អនុប្រធានរដ្ឋវៀតណាមបានជូនដំណឺងថា៖ វៀតណាមកំពុងត្រៀម រៀបចំសកម្ម
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានី នាពេលខាងមុខ។
 រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda បាន
សង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ព្រះចៅអធិរាជ្យនិង
ព្រះអធិរាជ្យានីជប៉ុនមានអត្ថន័យដ៏សែនសំខាន់ដែលកត់ សម្គាល់ទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយនិងជា និមិត្តរូបនៃការ
អភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាងជប៉ុននិងវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ