អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយនិស្សិត

(VOVWORLD) -បន្តកម្មវិធីទស្សនកិច្ចការងារនៅជប៉ុន នាថ្ងៃទី ១៤ ឧសភា នៅទីក្រុង Fukuoka ប្រទេសជប៉ុន អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវៀតណាមនៃសាកលវិទ្យាល័យឆ្នើមទាំង ៥ តំណាងឲ្យនិស្សិតវៀតណាមដែលកំពុងសិក្សានៅតំបន់ Kyushu ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយនិស្សិត - ảnh 1

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយនិស្សិតវៀតណាមនៅខេត្ត Fukuoka ប្រទេសជប៉ុន

អនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ លទ្ធផលនៃការសិក្សាដែលនិស្សិតវៀតណាមទទួលបាន ក្នុងនោះលេចធ្លោជាងគេគឺជាសកម្មភាពជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ផ្សព្វផ្សាយវប្បធម៌វៀតណាមជាដើម។ លោកស្រីបានលើកទឹកចិត្តដល់និស្សិតគប្បីខិត្តខំប្រឹងប្រែងថែមទៀត គោរពច្បាប់នៃប្រទេសម្ចាស់ផ្ទះ ដើម្បីបង្កើតរូបភាពស្អស្អាតរបស់និស្សិតវៀតណាមនៅ Fukuoka និយាយដោយឡែក និងជប៉ុននិយាយរួម រួមចំណែកពង្រឹងនិងរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        តាមកម្មវិធី នាថ្ងៃទី ១៥ ឧសភា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច ចូលរួមជំនួបរវាងសហគ្រាសវៀតណាម -Fukuoka  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ