អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅស្រុក Phuc Tho

អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅស្រុក Phuc Tho - ảnh 1
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញ
ទស្សនកិច្ចកាងារនៅខេត្ត Phuc Tho


(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan បានអញ្ជើញទៅទស្សនានិងបំពេញការងារនៅស្រុក Phuc Tho ទីក្រុង​ហា
ណូយ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើរថ្នាក់ដឹកនាំក្រុង
ហាណូយនិងស្រុក Phuc Tho ច្បាមជាប់គោលដៅកសាងជនបទថ្មី។ អនុប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ទទួលបានបទដ្ឋាន ជនបទថ្មីគឺពោរពេញទៅដោយការលំបាក ប៉ុន្តែដើម្បីពង្រីកបានបទដ្ឋាននេះ គឺ រណសិរ្សមាតុភូមិនិងអង្គការសមូហភាពទូទាំងប្រទេសត្រូវរួមសហការគ្នាសំដៅ បំពេញល្អភារកិច្ចដ៏លំបាកលំបិននេះ។ អនុប្រធានរដ្ឋសភាបានមានប្រសាសន៍
ទៀតថា អ្វីៗជាការលំបាកនិងមិនទាន់ធ្វើល្អនោះ គឺស្ថាប័ននានានៅស្រុក Phuc
Tho ត្រូវ ស្រាវជ្រាវ​ដាក់ចេញគោលគំនិតដើម្បីជំនះពុះពារ ព្រមទាំងបង្កើតបរិយា
កាស ងាយស្រូលសម្រាប់អង្គភាពអាជីវកម្មមកវិនិយោគធ្វើអាជីវកម្ម។ លោកស្រី
Nguyen Thi Kim Ngan មានបំណងថា បក្សភាគ រដ្ឋអំណាចនិងប្រជាជនត្រូវ
សាមគ្គី ប្រឡងប្រណាំងធ្វើផលិកម្ម កសាងជនបទថ្មី ដើម្បីជីវភាពរស់នៅរបស់
ប្រជាជននៅស្រុក Phuc Tho កាន់តែមានជីវភាពសម្បូធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ