អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អញ្ជើញបំពេញទស្សនកិច្ចនៅចិន

(VOVWORLD) -គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភានិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម ចិន លោក Do Ba Ty បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២២ ធ្នូ។ ដំណើរទស្សនកិច្ចនេះត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់គណៈកម្មាធិការអចិន្រ្តៃយ៍មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន) និងអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាចិន។
អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អញ្ជើញបំពេញទស្សនកិច្ចនៅចិន - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អញ្ជើញបំពេញទស្សនកិច្ចនៅចិន 

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភានិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម ចិន លោក Do Ba Ty បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២២ ធ្នូ។ ដំណើរទស្សនកិច្ចនេះត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់គណៈកម្មាធិការអចិន្រ្តៃយ៍មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន) និងអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាចិន។

នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ នាល្ងាចថ្ងៃទី ១៩ ធ្នូ ប្រធានរដ្ឋសភាចិន លោក Zhang Dejiang បានឧទ្ទេសនាមអំពីលទ្ធផលនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៩ របស់បក្សកុម្មុយនិស្តចិន (មហាសន្និបាត ១៩) ព្រមទាំងអះអាងថាចិនគោរពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា ភាគីទាំងពីគប្បីខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ។

រីឯខ្លួនវិញ លោក Do Ba Ty បានឲ្យដឹងថាស្ដីពីជំលោះលើសមុទ្រនោះ ភាគីទាំងពីរគប្បី គោរពសេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ