អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញការងារនៅអ៊ីតាលី

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញការងារនៅអ៊ីតាលី    - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញការងារនៅអ៊ីតាលី (Image: VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលី ចាប់ពីថ្ងៃទី ២៥
ដល់ទី ២៩ ឧសភា នាថ្ងៃទី ២៥ ឧសភា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Tong Thi Phong បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro
 Grasso។ ក្នុងជំនួបនេះ លោកស្រី  Tong Thi Phong បានជូនដំណឺងអំពីសមិទ្ធិ
ផលដែលវៀតណាមទទួលបានលើគ្រប់វិស័យក្នុងរយៈពេលកន្លងទៅ ព្រមទាំង
 អះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រជាមួយ
អ៊ីតាលី ហើយចាត់ទុកនេះគឺជាគ្រឹះស្ថានសំខាន់ដើម្បីប្រទេស ទាំងពីរបន្តជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រកបដោយប្រសិទ្ធភាព។ នាពេល
ខាងមុខ ភាគីទាំងពីរគប្បីពិនិត្យមើលលើកទឹកចិត្តរូបសណ្ឋានសហប្រតិបត្តិការ
ថ្នាក់តំបន់ ដែលបាននាំមកនូវលទ្ធផលវិជ្ជមានដូចជាខេត្ត  Yen Bai និងខេត្ត
 Ba Ria – Vung Tau។ រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso
 បានចាត់ទុកថា៖ វៀតណាមមាន តួនាទីសំខាន់ដូចច្រកទ្វារដើម្បីអ៊ីតាលីនិង
ប្រទេស EU នានាសហកាប្រតិបត្តិការជាមួយប្រទេសអាស៊ាននានា។ ព្រឹទ្ធសភា
អ៊ីតាលីនឹងគាំទ្រការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាង
វៀតណាមនិងសហភាពអឺរ៉ុប (EU) យ៉ាងឆាប់ៗ​ក៏ដូចជាជំរុញទំនាក់ទំនង
សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យពាណីជ្ជកម្មវិនិយោគវប្បធម៌
អប់រំនិងចែករំលែបទពិសោធន៍សំរាប់កំលាំងរក្សាសន្តិសុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ