អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Da Nang

អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Da Nang - ảnh 1
អ្នកបោះឆ្នោតថ្លែងមតិនៅជំនួបប្រាស្រ័យ

(VOVworld) - បញ្ហាសមុទ្រខាងកើត ការងារបង្ការប្រឆាំងអំពើពុករលួយការគ្រប់
គ្រងជន បរទេសរស់នៅទីក្រុង Da Nang និងលើកកំពស់តួនាទីឃ្លាំមើលរបស់សមា
ជិកសមាជិកាសភា នោះគឺជាបញ្ហាដែលត្រូវបានអ្នកបោះឆ្នោតទីក្រុង Da Nang យក
ចិត្តទុកដាក់នៅជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់អនុប្រធានរដ្ឋសភាវៀត
ណាមលោក Huynh Ngoc Son និងគណៈប្រតិភូសមាជិកសមាជិកាសភាទីក្រុង Da
Nang ភាគ កណ្ដាលវៀតណាម នាព្រឹកថ្ងៃទី៣០ វិច្ឆិកា។ជូនដំណឹងអំពីលទ្ធផលនៃ
សម័យប្រជុំរដ្ឋសភាលើកទី១០ លោក Huynh Ngoc Son បានឲ្យដឹងថា ឆ្នាំ២០១៥
ក្នុងកាលៈទេសៈដែលមានការលំបាកជាច្រើននោះ ខឿនសេដ្ឋកិច្ចវៀត ណាមមាន
ការអភិវឌ្ឍន៍យ៉ាងសកម្ម ប៉ុន្តែមិនទាន់ស្ថិរភាពនៅឡើយ។លោកអនុប្រធានរដ្ឋសភា
Huynh Ngoc Son ក៏បានឲ្យដឹងថែមទៀតថា ស្ថានភាពនៅសមុទ្រខាងកើតបន្តមាន
បំរ៉ែបំរួលដ៏ស្មុគស្មាញ ហើយទាមទារឲ្យវៀតណាមបន្តតស៊ូដើម្បីការពារអធិបតេយ្យ
ភាពកោះសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ