អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាម

(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាព
បារាំង-វៀតណាមនាល្ងាចថ្ងៃទី២ មិថុនា នៅរដ្ឋធានីហាណូយ អនុប្រធាន
រដ្ឋសភាវៀតណាមលោក Huynh Ngoc Son​ បានអះអាងថា បារាំងជាដៃគូ
សំខាន់របស់វៀតណាមនៅអឺរ៉ុប ហើយទំនាក់ទំនងនេះកំពុងអភិវឌ្ឍន៍ដោយ
ស៊ីជុំរៅលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច វិទ្យាសាស្រ្តបច្ចេកទេស អប់រំ
បណ្ដុះបណ្ដាល​ និងវប្បធម៏​​ពីថ្នាក់មជ្ឈឹមដល់តំបន់ផងដែរ។

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son ទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាមលោក Pascal Deguilhem (រូបថត៖daibieunhandan.vn)


ស្ដីអំពីការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរប់សវៀតណាម​លើសមុទ្រខាងកើត ប្រធាន
ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមលោក Pascal Deguilhem បាន
ឲ្យដឹងថា បារាំងវាយតំលៃខ្ពស់ការខិតខំរបស់វៀតណាមក្នុងការដោះស្រាយ
ភាពតានតឹងនៅសមុទ្រខាងកើតដោយសន្តិវិធី និងអនុវត្តវិធានការសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ