អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់


អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការ គណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ (Image: VNA)

(VOVworld) – ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យ
 សេរីអាល្លឺម៉ង់និងជាសមាជិកាសភារដ្ឋ Hessen លោកស្រី​ Nicola Beer នាថ្ងៃទី ២៩
 ធ្នូ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ ថា៖
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អាល្លឺម៉ង់ក្នុងសហភាព
អឺរ៉ុបហើយគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយអាល្លឺម៉ង់។ វាយតំលៃ
ខ្ពស់តួនាទីរបស់រដ្ឋ Hessen ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីវៀតណាម-
អាល្លឺម៉ង់ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា៖
 វៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនអាល្លឺម៉ង់និយាយរួម
និងរដ្ឋ Hessen និយាយដោយឡែកទៅវិនិយោគចូលវៀតណាមប្រកបដោយ
 ប្រសិទ្ធិភាពយូរអង្វែងនិងស្ថិរភាពនៅវៀតណាម។ រីឯខ្លួនវិញ អគ្គលេខាធិការ
 គណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ លោកស្រី Nicola Beer បានឲ្យដឹងថា៖
 សហព័ន្ធអាល្លឺម៉ង់និយាយរួមនិងរដ្ឋ Hessen​ និយាយដោយឡែកយកចិត្តទុក
 ដាក់ជាច្រើនដល់វិស័យបណ្តុះបណ្ដាលវេជ្ជាជីវៈសំដៅឆ្លើយតបនឹងតម្រូវការពល
 ករគុណភាពខ្ពស់របស់វៀតណាមនាបច្ចុប្បន្ន។ លោកស្រី Nicola Beer បាន
អះអាងថា៖ នាពេលខាងមុខលោកស្រីនឹងគាំទ្រអភិវឌ្ឍន៍ទំនាក់ទំនងសហ
 ប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ