អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tong Thi Phong បានអញ្ជើញជាអធិបតីពិធីបង្ហាញមុខគណៈកម្មាធិការរៀបចំ APPF-26

(VOVWORLD)-នារសៀលថ្ងៃទី៣តុលា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជាអធិបតីពិធីបង្ហាញមុខគណៈកម្មាធិការរៀបចំសន្និសីទប្រចាំឆ្នាំ លើកទិ២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក ( APPF-26)
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tong Thi Phong បានអញ្ជើញជាអធិបតីពិធីបង្ហាញមុខគណៈកម្មាធិការរៀបចំ APPF-26 - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tong Thi Phong បានអញ្ជើញជាអធិបតីពិធីបង្ហាញមុខគណៈកម្មាធិការរៀបចំ APPF-26 

នារសៀលថ្ងៃទី៣តុលា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញជាអធិបតីពិធីបង្ហាញមុខគណៈកម្មាធិការរៀបចំសន្និសីទប្រចាំឆ្នាំ លើកទិ២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក ( APPF-26)។គណៈកម្មាធិការរៀបចំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកមានសមាជិកចំនួន១៦ រូបនិងដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ។ ថ្លែងក្នុងពិធីនេះ លោកស្រីTong Thi Phong បានស្នើអោយសមាជិកត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្ដីសម្រេចចិត្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងត្រូវចាត់ទុកនេះជាភារកិច្ចនយោបាយមួយដែលនឹងចាប់ផ្តើមបេសកកម្មការទូតនៅឆ្នាំ ២០១៨។ អនុប្រធានរដ្ឋសភាស្នើឱ្យអនុគណៈកម្មការរៀបចំឱ្យបានល្អសកម្មភាពនិងខ្លឹមសារនៃរបៀបវារះ របស់ APPF-26 ដែលរួមចំណែកលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងសភាក្នុងតំបន់ពង្រឹងយន្តការសន្ទនាក្នុចំណោម សមាជិកសភា។ ទន្ទឹមនឹងនេះអនុគណៈកម្មការភស្តុភារបានរៀបចំការងារភស្តុភារអោយបានល្អ ធានាសន្តិសុខក្នុងអំឡុងពេលបើកសន្និសីទ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ