អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Muong Nhe ខេត្ត Dien Bien

(VOVWORLD) - នាល្ងាចថ្ងៃទី ២៨ មករា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Muong Nhe  ខេត្ត Dien Bien ភាគពាយព្យវៀតណាម អំពីលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធានាការពារជាតិសន្តិសុខ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយឆ្នាំ ២០១៧ គោលដៅនិងភារកិច្ចស្នូលក្នុងឆ្នាំ ២០១៨ ក្នុងតំបន់។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Muong Nhe  ខេត្ត Dien Bien  - ảnh 1 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Muong Nhe  ខេត្ត Dien Bien 

(VOVworld) – នាល្ងាចថ្ងៃទី ២៨ មករា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Muong Nhe  ខេត្ត Dien Bien ភាគពាយព្យវៀតណាម អំពីលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធានាការពារជាតិសន្តិសុខ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយឆ្នាំ ២០១៧ គោលដៅនិងភារកិច្ចស្នូលក្នុងឆ្នាំ ២០១៨ ក្នុងតំបន់។ ក្នុងជំនួបនេះ លោកស្រីTong Thi Phong ស្នើឲ្យស្រុក Muong Nhe  គប្បីពង្រីកសក្តានុភាពរបស់តំបន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ផ្ទេរប្តូររចនាសម្ព័ន្ធដំណាំនិងសត្វចិញ្ចឹមយ៉ាងសកម្មសំដៅនាំមកនូវ តំលៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ មជ្ឈដ្ឋានថ្នាក់ដឹកនាំស្រុក Muong Nhe   គប្បី ផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋមិនបន្លាស់ទីមិនបំផ្លាញចោលព្រៃធ្វើចម្ការស្ថិរភាពជីវភាពជនបន្លាស់ទីលំនៅបង្កើនការងារបណ្តុះបណ្ដាលនិងលើកកំពស់កំរិតជំនាញសំរាប់កម្មាភិបាលជាបិសេសគឺជួរកម្មាភិបាលថ្នាក់មូលដ្ឋានរួមចំណែកកសាងនិងពង្រឹងអង្គការមូលដ្ឋានបក្សរឹងមាំថែមទៀត។ នាល្ងាចថ្ងៃដ៏ដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទៅជូនពរឆ្នាំថ្មីប្រពៃណីកម្មាភិបាលយុទ្ធជនការពារព្រំដែនស្រុក Muong Nhe។

         នាព្រឹកថ្ងៃទី ២៩ មករា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនឃុំព្រំដែន Sin Thau ស្រុក Muong Nhe។ ក្នុងជំនួបធ្វើការ លោកស្រី Tong Thi Phong បានអបអរសាទរបណ្ដាលទ្ធផលដែលគណៈកម្មាធិការ បក្សរដ្ឋអំណាចនិងប្រជាជនឃុំ Sin Thau ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ទន្ទឹម នឹងនោះ វាយតំលៃខ្ពស់ចំពោះគោលដៅដែលឃុំដាក់ចេញក្នុងឆ្នាំ ២០១៨ គឺខំប្រឹង ប្រែងទទួលបទដ្ឋានចំនួន ១៧ ក្នុងចំណោមបទដ្ឋានទាំង ១៩ ក្នុងការកសាងជនបទ ថ្មី។ នាព្រឹកថ្ងៃដ៏ដែល លោកស្រី  Tong Thi Phong ក៏បានទៅសាកសួរសុខទុក្ខកម្មា ភិបាលយុទ្ធជនប៉ូស្តការពារព្រំដែនលេខ ៣១៧  A Pa Chai ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ