អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU – 141 នៅប្រទេសស៊ែប៊ី

(VOVWORLD) - ការដែលគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហាសន្និបាត IPU 141 នឹងរួមចំណែកលើកកំពស់ឋានៈអន្តរជាតិរបស់ វៀតណាម បង្ហាញនូវ តួនាទីដ៏សកម្មនិងម្ចាស់ការក្នុងការដោះស្រាយការសាកល្បងនានាក្នុងតំបន់និងទូទាំងពិភពលោក។
អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU – 141 នៅប្រទេសស៊ែប៊ី - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU 141 (រូបថត៖ VOV) 

  នាព្រឹកថ្ងៃទី១៤ ខែតុលា មហាសន្និបាតលើកទី១៤១សហភាពអន្តរសភា ពិភពលោក (IPU 141) បានប្រារព្ធឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ SAVA នៅរដ្ឋធានី Belgrade សាធារណៈរដ្ឋស៊ែប៊ី។ ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖ តួនាទីនិងយន្តការសភានិងការចូលរួមចំណែកកិច្ចសហ ប្រតិបតិ្តការនៅក្នុងតំបន់” ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ ខែតុលា។

        ការដែលគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហាសន្និបាត IPU 141 នឹងរួមចំណែកលើកកំពស់ឋានៈអន្តរជាតិរបស់វៀតណាម បង្ហាញនូវ តួនាទីដ៏សកម្មនិងម្ចាស់ការក្នុងការដោះស្រាយការសាកល្បងនានាក្នុងតំបន់និងទូទាំងពិភពលោក។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យប្រជុំពេញអង្គកាលពីថ្ងៃទី១៤ខែតុលា។ នៅខាងក្រៅ IPU 141 លោកស្រី Tong Thi Phong ក៏មានជំនួបទ្វេភាគី មួយចំនួន សំដៅបង្កើនកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយ បណ្ដារដ្ឋសភាជាសមាជិក IPU ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ