អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤ (VOV)


        Vovworld-នាព្រឹកថ្ងៃទី២៩ឧសភា​គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម
​ដឹក​នាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​
វៀតណាមបានអញ្ចើញទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចូលរួមសន្និសីទកំពូល
សន្តិសុខទ្វីបអាស៊ី-ការសន្ទនា Shangri La លើកទី១៤។

        ការសន្ទនា Shangri La លើកទី១៤បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី​៣១
ឧសភាដោយមានសម័យពិភាគ្សាចំនួន៦ស្ដីពីប្រធានបទដូចជា អាមេរិក​និង​ការ
សាកល្បងសន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក របៀបសហប្រតិបត្តិការ​សន្តិសុខ​
នៅទ្វីបអាស៊ី ទប់ស្កាត់ជំលោះឡើងជណ្ដើរជាដើម។ ក្នុងនោះ ឧត្តមសេនីយ៍​ឯក
Nguyen Chi Vinh នឹងថ្លែងបទអន្តរាគមន៍ក្រោមប្រធានបទ ទប់ស្កាត់​ជំលោះ​ឡើង
ជណ្ដើរនៅសម័យពិភាគ្សាទី៣។

        តាមរបៀបវារៈ ការសន្ទនា Shangri La លើកទី១៤នឹងចាប់ផ្ដើមពីថ្ងៃទី​៣០
​ឧសភា។ ទន្ទឹមនឹងការចូលរួមបណ្ដាសម័យប្រជុំតាមរបៀបវារៈនោះ គណៈប្រតិភូ​
យោធាជាន់ខ្ពស់វៀតណាមនឹងមានជំនួបសន្ទនាទ្វេភាគីមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ