អនុវត្តន៍ខ្លឹមសារចំនួន 3 ពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបនឹងស្នើឲ្យក្រសួងផែនការនិងវិនិ យោគឲ្យប្រញាប់អនុវត្តប្រកបដោយប្រសិទ្ធភាពនិងគុណភាពនូវបញ្ហាពាក់ព័ន្ធចំនួន៣នៃបដិវត្តន៍ឧស្សាហកម្មទី៤។

បញ្ហាចំនួន៣នេះរួមមាន៖ កសាងយុទ្ធសាស្ត្រជាតិស្តីពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅវៀតណាម, កសាងគម្រោងការបង្កើត “មជ្ឈមណ្ឌលផ្លាស់ប្តូរថ្មី ច្នៃប្រឌិតជាតិ”, ការបង្កើតបណ្តាញធនធានមនុស្សដើម្បីអនុវត្តយុទ្ឋសាស្ត្របដិវត្តន៍ជាតិលើកទី៤។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យប្រមុខក្រសួង ស្ថាប័ន តំបន់នានា ធ្វើការបញ្ជាណែនាំ អនុវត្តន៍ប្រកបដោយជោគជ័យ រាល់ដំណោះស្រាយ ភារកិច្ច ដើម្បីម្ចាស់ការក្តាប់ជាប់ឱកាស នាំចេញដំណោះស្រាយជាក់ស្តែងដោយឆ្លៀតយកប្រៀបខ្លាំងទាំងអស់។ ជាពិសេស កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ចំពោះវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ