អនុវត្តន៍ឱ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់វៀតណាម-ចិន

(VOVWORLD) - ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ រៀបចំល្អដំណើរទស្សនកិច្ចជាន់ខ្ពស់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរ រៀបចំឲ្យបានល្អកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន; បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងការទូត។
អនុវត្តន៍ឱ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់វៀតណាម-ចិន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ។ រូបថត៖ VNA

នាថ្ងៃទី ៤ ខែកុម្ភៈ នៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីការបរទេសប្រចាំការក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu និងជាអគ្គលេខាធិការនៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិនបានជួបពិភាក្សាការងារជាមួយឧបការីក្រសួងការបរទេសចិន លោក Nong Rung អគ្គលេខាធិការនៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ រៀបចំល្អដំណើរទស្សនកិច្ចជាន់ខ្ពស់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរ រៀបចំឲ្យបានល្អកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន; បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងការទូត។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការតភ្ជាប់ចរាចរណ៍; បង្កើនការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងទេសចរ; បន្តគ្រប់គ្រង ព្រំដែនគោក ឲ្យបានល្អ ដោះស្រាយករណីសេសសល់ ឬកើតឡើងនៅព្រំដែនឱ្យបានត្រឹមត្រូវតាមឯកសារ និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

អនុរដ្ឋមន្ត្រីលោក Nguyen Minh Vu បានស្នើឲ្យភាគីទាំងពីរបង្កើនការតភ្ជាប់ផ្លូវគមនាគមន៍ ព្រមទាំងស្នើឲ្យចិនពង្រីកការនាំចូលទំនិញ កសិផល ជលផលរបស់វៀតណាម ចរចាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មអង្ករ ជួយឧបត្ថម្ភសហគ្រាសសម្រេចបាន "ពាណិជ្ជសញ្ញាជាតិ" របស់វៀតណាម កសាងបណ្តាញចែកចាយ និងអភិវឌ្ឍពាណិជ្ជសញ្ញានៅទីផ្សារចិន។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក ប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តន៍ឱ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហានៅដែនសមុទ្រវៀតណាម - ចិន ខិតខំប្រឹងប្រែងគ្រប់គ្រង និងដោះស្រាយឲ្យបានល្អការស្វែងគំនិតគ្នានៅដែនសមុទ្រ រួមជាមួយបណ្ដាប្រទេសអាស៊ានអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំប្រឹងប្រែងសម្រេចឱ្យបានឆាប់ៗក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ចូលជាធរមានជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ។

អនុរដ្ឋមន្ត្រីប្រចាំការ លោក Nguyen Minh Vu បានស្នើឱ្យភាគីទាំងពីរគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ថិយុត្តាធិការរបស់គ្នាទៅវិញទៅមក ដែលបានបង្កើតឡើងស្របតាមច្បាប់អន្តរជាតិ មិនឲ្យកើតមានករណីស្មុគស្មាញដែលប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ ធ្វើចំណាត់ការបញ្ហានាវានេសាទត្រី និងប្រជានេសាទឲ្យបានត្រឹមត្រូវ រួមវិភាគទានយ៉ាងវិជ្ជមានដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ