អនុវត្តល្អភារកិច្ចរក្សាយូអង្វែងនិងការពារសុវត្ថិភាពដាច់ខាតសាកសពលោកប្រធានហូជីមិញ

អនុវត្តល្អភារកិច្ចរក្សាយូអង្វែងនិងការពារសុវត្ថិភាពដាច់ខាតសាកសពលោកប្រធានហូជីមិញ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥស្សិយ យសឯករាជថ្នាក់ទី២នៃគណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ

(VOVworld)-នាថ្ងៃទី១២សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
 Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីនិងទទួល
គ្រឿងឥស្សិយ យសឯករាជថ្នាក់ទី២នៃគណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សព
លោកប្រធានហូជីមិញ ថ្ងៃទី១៤សីហា។ ថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc
 បានលើកសរសើរកម្មាភិបាល យុទ្ធជនគ្រប់ជំនាន់នៃគណៈកម្មាធិការគ្រប់គ្រង​
ប្រាំង្គតំកល់សពលោកប្រធានហូជីមិញ ដែល ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅបាន
បំពេញល្អភារកិច្ចនយោបាយដែលបក្ស រដ្ឋនិងប្រជាជនប្រ គល់ជូន។ ស្តីពីភារកិច្ច
នាពេលខាងមុខ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

        “គណៈកម្មាធិការគ្រប់គ្រងប្រាំង្គតំកល់សពលោកប្រធានហូជីមិញប្រមូលផ្តុំ
អនុវត្តល្អ នូវភារកិច្ចដែលបាននាយករដ្ឋមន្ត្រីប្រគល់ជូនស្តីពីការអនុវត្តភារកិច្ចរក្សា
ដ៏យូរអង្វែងនិងធា នាសុវត្ថិភាពដាច់ខាតសាកសពលោកប្រធានហូជីមិញ។​លើក
កំពស់ស្មារតីឯករាជ ម្ចាស់ការ បង្កើនកម្លាំងពលំផ្ទៃក្នុង និងមានការច្នៃប្រឌិតក្នុង
ដំណើការបំពេញភារកិច្ច ព្រមទាំងរក្សានូវ ទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរ
ជាមួយអ្នកវិទ្យាសាស្ត្រសុខាភិបាលរុស្ស៊ី សំដៅទទួល យកចំណេះដឹង រៀនសូត្រ
បទពិសោធន៍ដើម្បីឈានដល់ម្ចាស់ការរក្សាយូរអង្វែងនិងការពារ ដាច់ខាតសាក
សពរបស់លោកប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ