អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម នៅក្រៅប្រទេស

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងវៀងច័ន្ទន៍ (ឡាវ) ស្ថានទូតវៀតណាមប្រចាំនៅឡាវបានប្រារព្ធ ខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៣)។ 
អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម នៅក្រៅប្រទេស - ảnh 1ភ្ញៀវកិត្តិយសចូលរួមពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាមនៅប្រទេសឡាវ (រូបថត៖ VOV-Vientiane)

ចូលរួមក្នុងពិធីនេះមានប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane; នាយឧត្តមសេនីយ៍ Chansamon Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith និងថ្នាក់ដឹកនាំមន្ទីរ ក្រសួង និងសាខានៃប្រទេសឡាវ; តំណាងប្រទេស និងអង្គការអន្តរជាតិនៅឡាវ ព្រមទាំងសមាជិកសហគមន៍ ជនវៀតណាមមួយចំនួនធំដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ។

អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម នៅក្រៅប្រទេស - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ VOV-Vientiane)

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានរំលឹកឡើងវិញនូវប្រវត្តិវីរភាពរបស់ប្រជាជាតិវៀតណាមជាមួយនឹងព្រឹត្តិការណ៍ដ៏រុងរឿងនៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ឥឡូវជា សាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមកនេះ ប្រជាជន វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមបានសាមគ្គីគ្នាជំនះរាល់ ឧបស័គ្គ ដើម្បីការពារឯករាជ្យ សេរីភាពជាតិ និងបូរណភាពទឹកដីមាតុភូមិ ដំណើរការកិច្ចការផ្លាស់ប្តូរថ្មី នាំវៀតណាមចេញពី ប្រទេសក្រីក្រ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលមធ្យមកម្រិតទាប។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងឥតឈប់ឈរ ហើយឋានៈ និងកិត្យានុភាពរបស់វៀតណាមកំពុងកើនឡើងនៅលើឆាកអន្តរជាតិ។

អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម នៅក្រៅប្រទេស - ảnh 3ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវនៅទីក្រុងហ្សឺណែវ តែងតែត្រូវបានពង្រឹងនិងពង្រីកជានិច្ច (រូបថត៖ Vietnam+)

នាថ្ងៃដដែល (ថ្ងៃទី ១ ខែកញ្ញា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃទិវាជាតិវៀតណាម លោកឯកអគ្គរដ្ឋទូត Latsamy Keomany ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក  (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ រួមជាមួយនឹងមន្ត្រី និងនិយោជិតនៃគណៈប្រតិភូឡាវ ដើម្បីអបអរសាទរចំពោះថ្នាក់ដឹកនាំ និងកម្មាភិបាលនិងនិយោជិតវៀតណាមនៅទីស្នាក់ការគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ។

អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម នៅក្រៅប្រទេស - ảnh 4គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ជាមួយសហគមន៍វៀតណាមនៅ Kyushu ប្រទេសជប៉ុន (រូបថត៖ VOV-Tokyo)

មុននោះ នាថ្ងៃទី ៣១ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Fukuoka ប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាជាតិវៀតណាម ដោយមានការចូលរួមពីភ្ញៀវជាង ៣០០ នាក់មកពីប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ