អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម និង ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែល

(VOVWORLD) - នៅថ្ងៃទី ២៣ កក្កដា នៅទីក្រុង Tel Aviv (អ៊ីស្រាអែល) គណៈប្រតិភូរដ្ឋាភិបាលវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែល ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអ៊ីស្រាអែល។ 
អបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម និង ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែល - ảnh 1លោកឯកអគ្គរដ្ឋទូត Ly Duc Trung ថ្លែងមតិស្វាគមន៍គណៈប្រតិភូដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Tran Luu Quang មកទស្សនា ជួបធ្វើការជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល (រូបថត៖ Van Ung/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាល្ងាចថ្ងៃដដែល នៅទីក្រុង Tel Aviv ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៣) និង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែល (១២ កក្កដា ១៩៩៣ -១២ កក្កដា ២០២៣)។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung បានឲ្យដឹងថា ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៩៣មក ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងអ៊ីស្រាអែលបានបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបំពេញទស្សនកិច្ច   ហើយបានសហការគ្នាកសាងក្របខណ្ឌ ដើម្បីសម្រួលដល់ការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាខ្ពស់។ អ៊ីស្រាអែលកំពុង ជួយវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អនុវត្តកម្មវិធីសិក្ខាកាមកសិកម្ម។

មុននោះ នៅថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទៅទស្សនាទីស្នាក់ការរបស់ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល និងជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ