អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃសមាគម Esperanto វៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតសមាគម Esperanto វៀតណាម (១៩៥៧-២០២២) និងមហាសន្និបាតយុវជនប្រើភាសាអន្តរជាតិអាណត្តិទី ៧ (២០២២-២០២៤)។

នៅក្នុងព្រឹត្តិការណ៍នេះ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអះអាងនូវការរួមវិភាគទានរបស់វៀតណាមចំពោះចលនានិយាយភាសាអន្តរជាតិក្នុងតំបន់ និងលើពិភពលោកក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ដែលត្រូវបានមិត្តអន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន សមាគម Esperanto វៀតណាមត្រូវប្រកាន់ខ្ជាប់នូវបាវចនាថា “សកម្ម បត់បែន ច្នៃប្រឌិត និងមានប្រសិទ្ធភាព” នៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជន ជំរុញចលនាអន្តរជាតិយ៉ាងសកម្មនូវចលនាប្រើប្រាស់ភាសាអន្តរជាតិ ដើម្បីមិត្តអន្តរជាតិរួបរួមនិងគាំទ្រវៀតណាម រួមចំណែកក្នុងការអភិវឌ្ឍចលនាប្រើប្រាស់ភាសាអន្តរជាតិក្នុងតំបន់និងពិភពលោក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវឌ្ឍនភាពសង្គម។

ក្នុងពេលជាមួយគ្នានោះ ប្រធានសមាគម Esperanto វៀតណាម លោក Nguyen Van Loi បានចាត់ទុកថា៖ សមាគម Esperanto វៀតណាមជានិច្ចកាលជាសមាជិកសកម្មនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសនានាជំវិញពិភពលោក។ សមាគមនឹងខិតខំបំពេញភារកិច្ចដែលបានប្រគល់ជូន ដែលក្នុងនោះ ផ្តោតសំខាន់លើការណែនាំ និងផ្សព្វផ្សាយរូបភាពនិងប្រជាជនវៀតណាមតាមរយៈ Esperanto៕

ប្រតិកម្មទៅវិញ

ផ្សេងៗ