អភិវឌ្ឍទេសចរណ៍ឆ្ពោះទៅរកទេសចរណ៍បៃតងប្រកបដោយនិរន្តរភាព

(VOVWORLD) -  នាព្រឹកថ្ងៃទី ២១ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម។
អភិវឌ្ឍទេសចរណ៍ឆ្ពោះទៅរកទេសចរណ៍បៃតងប្រកបដោយនិរន្តរភាព - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ Duong Giang/TTXVN)

ក្នុងសន្និសីទ គណៈប្រតិភូបានលើកឡើងអំពីស្ថានភាពអភិវឌ្ឍន៍ទេសចរណ៍និយាយរួម និងទាក់ទាញភ្ញៀវអន្តរជាតិមកវៀតណាមនិយាយដោយឡែក; ស្នើឡើងនូវគំនិតផ្តួចផ្តើមជាច្រើន ដែលអាចធ្វើទៅបាន ដើម្បីពន្លឿនការស្តារឡើងវិញយ៉ាងពេញលេញវិស័យទេសចរណ៍។ ស្នើដំណោះស្រាយជាក់ស្តែង  ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងបរិបទថ្មី។

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ គប្បីអនុវត្តតាមស្មារតីនៃការបង្កើតចំណុចលោតផ្លោះ អភិវឌ្ឍន៍ទេសចរណ៍ទាំងអន្តរជាតិ និងក្នុងស្រុក អភិវឌ្ឍន៍ទេសចរណ៍បៃតង និងនិរន្តរភាព។ ដើម្បីធ្វើបានដូច្នេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរៀបចំរចនាសម្ព័ន្ធ ផ្នែកទេសចរណ៍ឡើងវិញ ក្នុងទិសដៅពង្រឹងការតភ្ជាប់ក្នុងតំបន់   និរន្តរភាព និងសមាហរណកម្មអន្តរជាតិ។ លើកកំពស់ការកសាង អភិវឌ្ឍន៍ និងកំណត់ទីតាំងម៉ាក់យីហោទេសចរណ៍ជាតិ ផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ ប្រពៃណី និងអត្តសញ្ញាណវប្បធម៌របស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដើម្បីវៀតណាមពិតជាគោលដៅសុវត្ថិភាព មិត្តភាព ភាពទាក់ទាញ មនុស្សធម៌ និងរាក់ទាក់រួសរាយ។ ទន្ទឹមនឹងនោះ បន្តធ្វើវិសោធនកម្ម និងបន្ថែមនូវគោលនយោបាយ និងបទប្បញ្ញត្តិនានា ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យវិស័យទេសចរណ៍ពង្រឹងទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពនៃប្រទេស ប្រជាជន និងវប្បធម៌វៀតណាម។ ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន កៀរគរធនធានសង្គមជាតិ និងអន្តរជាតិ ដើម្បីវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសម្ភារៈបរិក្ខារនានា ជាពិសេសនៅក្នុងតំបន់ដែលមានសក្តានុពល។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្ម និងប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមបង្កើតក្រុមសហប្រតិបត្តិការ តភ្ជាប់ការអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេស និងគោលដៅនានាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាស៊ី-ប៉ាស៊ីហ្វិក។ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងលើកកម្ពស់តួនាទីរបស់ទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស អង្គការ និងបុគ្គលវៀតណាម បណ្តាញការទូតជាដើម ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍ទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ