អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៅទ្វីបអាស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុង សន្និសីទបូកសរុបរយៈពេល១ឆ្នាំអនុវត្តសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអនុវត្តជាសាកពិសោធន៍នូវយន្តការ គោលនយោបាយពិសេសដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញ។
អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៅទ្វីបអាស៊ី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៅទ្វីបអាស៊ី"


អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា សន្និសីទនេះគឺសំដៅពិភាក្សាអំពីដំណោះស្រាយនានាដើម្បី អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បាន អោយដឹងថា ទោះបីជាទីក្រុងហូជីមិញស្រូបយកតែ០,៦%នៃទំហំដែនដីទូទាំង ប្រទេសប៉ុណ្ណោះ ប៉ុន្តែបានរួមវិភាគទានដល់ទៅ១/៤នៃថវិកាជាតិទាំងមូល។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរួមដៃអភិវឌ្ឍន៍ទីក្រុងហូជីមិញ អោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៃទ្វីបអាស៊ី។ នាពេលខាងមុខ ទីក្រុង ហូជីមិញត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់ គ្រងរដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាននូវកំណើនពី៨,៣ទៅ៨,៥%ក្នុង ឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ បន្តអនុវត្តន៍កម្មវិធីលោតផ្លោះទាំង៧របស់ទីក្រុងនិង គម្រោងកសាងទីក្រុងហូជីមិញអោយក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ