អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏​ស៊ីជម្រៅរវាងវៀតណាមនិងជប៉ុន

(VOVWORLD) - នាព្រឹកទី២១ ខែកញ្ញា នៅទីក្រុងហាណូយ តាងនាមរដ្ឋនិងប្រជាជនវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ ព្រះរាជទាយាទ Akishino នៃប្រទេសជប៉ុននិងព្រះមហេសី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏​ស៊ីជម្រៅរវាងវៀតណាមនិងជប៉ុន - ảnh 1ពិធីទទួលស្វាគមន៍ ព្រះអង្គម្ចាស់ Akishino និងព្រះមហេសី Kiko មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ An Dang/TTXVN

បន្ទាប់ពីពិធីស្វាគមន៍នេះ លោកស្រីអនុប្រធានរដ្ឋ បានជួបសវនាការជាមួយព្រះអង្គម្ចាស់ Akishino និងព្រះមហេសី Kiko។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់និងអ្នកម្នាង នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរួមចំណែកបង្កើនការយល់ដឹងនិងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ តាមនោះអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាមនិងជប៉ុនឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ។ លោកស្រីអនុប្រធានរដ្ឋបានសម្តែងក្តីសង្ឃឹមថា ជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រីកទៅដល់វិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង ធានាសន្តិសុខថាមពល។

រីឯខ្លួនវិញ ព្រះអង្គម្ចាស់ Akishino បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅជប៉ុន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជប៉ុន ហើយអះអាងថានឹងបន្តខិតខំប្រឹងប្រែងដើម្បីទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។

បន្ទាប់ពីជំនួបនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan រួមជាមួយព្រះអង្គម្ចាស់និងអ្នកម្នាង បានទៅទស្សនាផ្ទះខ្ពស់ផុសពីដីរបស់លោកប្រធានហូជីមិញ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ក៏បានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីស្វាគមន៍ព្រះអង្គម្ចាស់ Akishino និងព្រះមហេសី Kiko ជាមួយគណៈប្រតិភូអមដំណើរនៃរាជវង្សានុវង្សជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ