អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងអូទ្រីសឲ្យកាន់តែទូលំទូលាយនិងជាក់ ស្ដែងថែមទៀត

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែតុលា នៅទីក្រុង វៀន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីអូទ្រីសលោក Sebastian Kurz បាន អញ្ជើញចូលរួមសន្និសីទកាសែតរួមដើម្បីប្រកាសអំពីលទ្ធផលនៃជំនួបចរចារវាងនាយករដ្ឋមន្រ្តីទាំងពីររូបក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអូទ្រីសរបស់លោក Nguyen Xuan Phuc។
អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងអូទ្រីសឲ្យកាន់តែទូលំទូលាយនិងជាក់ ស្ដែងថែមទៀត - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងសមភាគីអូទ្រីសលោក Sebastian Kurz (រូបថត៖ VGP)


 
នៅទីនេះ ថ្នាក់ដឹកនទាំងពីរបានអះអាងថា ជំនួបចរចាបានបញ្ចប់ប្រកប ដោយជោគជ័យ ហើយភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបតិ្តការជា ច្រើននាពេលខាងមុខ។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូនិងជំនួប ប្រាស្រ័យគ្រប់ជាន់ថ្នាក់ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហ ប្រតិបត្តិការទ្វេភាគីដែលត្រូវបានបង្កើតស្រាប់។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាព គ្នាថា នឹងបង្កភាពងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបតិ្តការលើវិស័យវិនិយោគអាជីវកម្ម ដើម្បីប្ដេជ្ញាចិត្តនាំអូទ្រីសក្លាយទៅ ជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចធំបំផុតរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ពិសេសគឺក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EU គ្រោងនឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការកសាងសមុទ្រខាងកើតក្លាយទៅជាតំបន់ សុខសន្តិភាព មិត្តភាព ដោយឈរលើអនុញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូល រួមវេទិកាសហគ្រាសវៀតណាម-អូទ្រីស។ វេទិកានេះមានការចូលរួមរបស់សហ គ្រាសប្រមាណ២០០អង្គភាពនៃប្រទេសទាំងពីរ ក្នុងនោះមានសហគ្រាសវៀត ណាម៦០អង្គភាពក្នុងវិស័យកសិកម្ម ហិរញ្ញវត្ថុ ថាមពលកកើតឡើងវិញ បច្ចេក វិទ្យា ជាដើម។ អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាថានឹងបន្តកែទម្រង់យ៉ាងខ្លាំងក្លា បង្កភាពងាយស្រួលសម្រាប់វិនិយោគិនដែលបណ្ដាក់ទុនចូលមកវៀតណាម។

        “ដោយមានខឿនសេដ្ឋកិច្ចពហុបែបនិងចំនួនប្រជាជនសរុប១០០លាននាក់នោះ គឺយើងខ្ញុំមានតម្រូវការអភិវឌ្ឍន៍ដ៏ធំធេង។ បន្ទាប់ពីវេទិកានេះ ខ្ញុំស្នើឲ្យ លោកអ្នកទាំងអស់ជួបប្រាស្រ័យជាមួយសហគ្រាសវៀតណាម រួមទាំងសហ គ្រាសរដ្ឋនិងសហគ្រាសឯកជន ដើម្បីពិភាក្សាអំពីវិធានការសហប្រតិបតិ្តការនា ពេលខាងមុខ។ យើងខ្ញុំក៏សំណូមពរឲ្យសហគ្រាសរដ្ឋលក់ភាគហ៊ុនយុទ្ធសាស្ត្រ សម្រាប់អស់លោកអ្នកប្រសិនបើលោកអ្នក មានធនធាននិងសមត្ថភាពដ៏គ្រប់គ្រាន់ សូម្បីតែក្នុងវិស័យរស៊ើបដូចជា ទូរគមនាគមន៍ ធនាគារនិងធានារ៉ាប់រងក៏ដោយ។ លោកអ្នកក៏អាចទិញខ្សែផ្លូវហាយវៃ ដើម្បីធ្វើអាជីវកម្មផងដែរ។ យើងខ្ញុំមាន ការផ្លាស់ប្ដូរថ្មីយ៉ាងដូច្នេះ គឺដើម្បីធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចសកល ពិសេសគឺចំពោះប្រទេសជឿនលឿនដូចអូទ្រីស”។

        នាថ្ងៃទី១៥ ខែតុលា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បាន ទទួលជួបថ្នាក់ដឹកនាំនៃសហគ្រាសធំៗនៃអូទ្រីសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ