អភិវឌ្ឍន៍មហាវិទ្យាល័យសេដ្ឋកិច្ចជាតិក្លាយទៅជាមហាវិទ្យាល័យតាមទិសស្រាវជ្រាវ

អភិវឌ្ឍន៍មហាវិទ្យាល័យសេដ្ឋកិច្ចជាតិក្លាយទៅជាមហាវិទ្យាល័យតាមទិសស្រាវជ្រាវ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)ក្នុងពិធីរំលឹកខួបនៅមហាវិទ្យាល័យ
សេដ្ឋកិច្ចជាតិ (រូបថត៖Thong Nhat/TTXVN)

(VOVworld) - អភិវឌ្ឍន៍មហាវិទ្យាល័យសេដ្ឋកិច្ចជាតិក្លាយទៅជាមហាវិទ្យា
ល័យតាមទិសស្រាវជ្រាវ។នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក
​ Nguyen Xuan Phuc នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតសាលា ដែល
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ វិច្ចិកា នៅរដ្ឋធានីហាណូយ។លោកនាយករដ្ឋមន្ត្រីបាន
ស្នើឲ្យអភិវឌ្ឍន៍មហាវិទ្យាល័យសេដ្ឋកិច្ចជាតិក្លាយទៅជាអង្គភាពមួយក្នុងចំណោម
អង្គភាពជួរមុខ ហើយមានការរួមវិភាគទានជាក់ស្ដែងក្នុងការបង្កើត ប្រព័ន្ធអេកូឡូស៊ី
ចាប់អាជីពនិងកសាងប្រទេសចាប់អាជីព។លោក Nguyen Xuan Phuc មានគោល
បំណងថា សាលាបន្តកសាងនិងអនុវត្តន៍គំរោងការណ៍លើក កំពស់គុណភាពគ្រូ
បង្រៀន កម្មាភិបាលគ្រប់គ្រង ទាក់ទាញគ្រូបង្រៀន អ្នកវិទ្យា សាស្ត្របរទេសនិង
ជនវៀតណាមនៅឯបរទេសមកធ្វើការនៅសាលា ព្រមទាំង យកចិត្តទុកដាក់ដល់
ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បង្កើតបរិយាកាសរៀនសូត្រ និងស្រាវជ្រាវយ៉ាង
ល្អៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ