អាមេនី​ត្រៀមខ្លួន​ជា​ស្រេចដើម្បី​​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អាស៊ែបៃហ្សង់​​នៅ​ចុង​ឆ្នាំ​នេះ

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៧ ខែតុលា នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានឲ្យដឹងថា អាមេនីត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ អាស៊ែបៃហ្សង់ នៅចុងឆ្នាំនេះ ហើយនឹងធានាសុវត្ថិភាពរបស់ពលរដ្ឋ អាស៊ែបៃហ្សង់ ទាំងអស់នៅលើទឹកដីរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយមេដឹកនាំអាមេនី មុនពេលការចរចារវាងនាយករដ្ឋមន្ត្រីអាមេនី និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ក្រោមការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU) ដែលគ្រោងធ្វើនៅចុងខែតុលានេះ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ បច្ចុប្បន្ន ពេលវេលានៃការចរចាមិនត្រូវបានកំណត់នៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ