អាមេរិក៖ កើតមានការវាយប្រហារទៅលើពលរដ្ឋអាស៊ីជាង ៩ ០០០ ករណី ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង

(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែសីហា Stop AAPI Hate បានប្រកាសរបាយការណ៍ឲ្យដឹងថា នៅសហរដ្ឋអាមេរិកបានកើតមានការវាយប្រហារទៅលើពលរដ្ឋអាស៊ីជាង ៩ ០០០ ករណី ចាប់តាំងពីពេលជំងឺកូវីដ ១៩ បានផ្ទុះឡើង កើនប្រមាណ ២ ៥០០ ករណី បើប្រៀបធៀបនឹងដំណាក់កាលមុន។
អាមេរិក៖ កើតមានការវាយប្រហារទៅលើពលរដ្ឋអាស៊ីជាង ៩ ០០០ ករណី ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង - ảnh 1ក្បួនដង្ហែរដើម្បីទាមទារឱ្យបញ្ចប់ការស្អប់ខ្ពើមជនជាតិអាស៊ីនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១  (រូបថត៖ THX/VNA)

ការវាយប្រហារទាំងនេះរួមមាន ការយាយីតាមរយៈពាក្យសំដីផ្ទាល់ និងអនឡាញ រហូតដល់ការវាយប្រហារលើរាងកាយ ក្នុងនោះ មានករណីយាយីតាមរយៈពាក្យសំដីចំនួនជិត ៦៤ % ហើយករណីវាយប្រហារទៅលើរាងកាយ បានស្រូបយកជិត ១៤%។ ករណីទាំងនេះភាគច្រើនបានប្រព្រឹត្តិទៅនៅទីសាធារណៈ ក្នុងនោះស្ត្រីជាជនរងគ្រោះបានស្រូកយក ៦៣% ករណី។

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីខែឧសភាកន្លងទៅបានចុះហត្ថលេខាលើក្រមច្បាប់ទប់ស្កាត់អំពើស្អប់ប្រឆាំងនឹងសហគមន៍ជនជាតិអាស៊ី និងបណ្ដាកោះប៉ាស៊ីហ្វិក (AAPI) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ