អាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៨គ្រាប់ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់កូរ៉េខាងជើង

(VOVWORLD) - យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាមប្រចាំនៅអាមេរិក នៅព្រឹកថ្ងៃទី៦ មិថុនា សហ រដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីល នៅឆ្នេរសមុទ្រកូរ៉េខាងត្បូង។
អាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៨គ្រាប់ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់កូរ៉េខាងជើង - ảnh 1រូបថត៖ Reuters

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីល ចំនួន ៨គ្រាប់ ដើម្បីឆ្លើយតបទៅនឹង ការសាកល្បងបាញ់បង្ហោះមីស៊ីល  ៨គ្រាប់ របស់កូរ៉េខាងជើង មួយថ្ងៃមុននេះ។

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើងបានហៅសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាភស្តុតាងដែលបង្ហាញថា អាមេរិកនៅតែបន្តគោលនយោបាយអរិភាពរបស់ខ្លួនចំពោះប្រទេសនេះ បើទោះជាអាមេរិកនៅតែនិយាយអំពីដំណោះស្រាយការទូតក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ