អាមេរិក "បើក​ភ្លើងខៀវ" សម្រាប់កិច្ចព្រមព្រៀងអាវុធជាមួយប៉ូឡូញ និង​ន័រវេស

(VOVWORLD) - មន្ទីរបញ្ចកោណកាលពីថ្ងៃទី ២៨ ខែមិថុនា បានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តលើការជួញដូរដ៏មានសក្តានុពលក្នុងតម្លៃ ១៥ ពាន់លានដុល្លារអាមេរិក ដោយផ្គត់ផ្គង់ប្រព័ន្ធបញ្ជាការប្រយុទ្ធការពារដែនអាកាសនិងមីស៊ីល(IBCS) និងឧបករណ៍ពាក់ព័ន្ធដល់ប្រទេសប៉ូឡូញ។
អាមេរិក ប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក។ (រូបថត៖ AFP/TTXVN)

យោងតាមមន្ទីរបញ្ចកោណ កញ្ចប់ផ្គត់ផ្គង់សព្វាវុធសម្រាប់ប្រទេសប៉ូឡូញរួមមាន៖ ជើងទម្របង្ហោះមីស៊ីល Patriot ចំនួន ៤៨ និងមីស៊ីល Patriot PAC-3 MSE ចំនួនជាង ៦៤០គ្រាប់ ឧបករណ៍តភ្ជាប់បណ្តាញ ឧបករណ៍ជំនួយ គ្រឿងបន្លាស់ និងជំនួយបច្ចេកទេស។

លើសពីនេះ ក្រសួងការបរទេសអាមេរិកក៏បានអនុម័តលើកិច្ចព្រមព្រៀងដ៏មានសក្តានុពល ដែលមានតម្លៃជិត ២៤០ លានដុល្លារ ដើម្បីផ្គត់ផ្គង់គ្រាប់បែកឆ្លាតវៃ StormBreaker និងឧបករណ៍ពាក់ព័ន្ធសម្រាប់ប្រទេសន័រវេស។

មុននោះ នៅថ្ងៃទី ២៨ ខែមិថុនាដែរ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានប្រកាសថា ប្រទេសអឺរ៉ុបខាងកើតនេះបានទទួលរថក្រោះ Abrams ទំនើបដំបូងដែលផលិតដោយសហរដ្ឋអាមេរិក។ នេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ១,៤ ពាន់លានដុល្លារ បញ្ជាទិញរថក្រោះ M1A1 Abrams ចំនួន ១១៦គ្រឿងពីសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលប៉ូឡូញកាលពីខែមករាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ