អាមេរិក - ហ្វីលីពីនពង្រឹងសម្ព័ន្ធមិត្តនិងរក្សាសាលក្រមស្តីពីសមុទ្រខាងកើត

(VOVWORLD) - នៅថ្ងៃទី ១៩ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកនិងសមភាគីហ្វីលីពីន បានជួបពិភាក្សាតាមទូរស័ព្ទ ដោយផ្តោតទៅលើសារៈសំខាន់នៃសម្ព័ន្ធមិត្តអាមេរិក - ហ្វីលីពីន និងបញ្ហាសមុទ្រខាងកើត។ 
អាមេរិក - ហ្វីលីពីនពង្រឹងសម្ព័ន្ធមិត្តនិងរក្សាសាលក្រមស្តីពីសមុទ្រខាងកើត - ảnh 1 អាមេរិក - ហ្វីលីពីនពង្រឹងសម្ព័ន្ធមិត្តនិងរក្សាសាលក្រមស្តីពីសមុទ្រខាងកើត

ក្នុងពេលជាមួយគ្នានោះ តាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើគេហទំព័រ របស់ក្រសួងការបរទេស អាមេរិកបានឲ្យដឹងថា អ្នកការទូតកំពូលទាំងពីររូបរបស់ហ្វីលីពីននិងសហរដ្ឋអាមេរិក បានពិភាក្សាពីឱកាសដើម្បីពង្រឹងសម្ព័ន្ធមិត្តអាមេរិក - ហ្វីលីពីនបន្ថែមទៀតនិងលក្ខណៈដែលជាប់ទាក់ទងនៃសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្នុងឆ្នាំ ២០១៦ សម្រាប់គ្រប់ភាគីទាំងអស់នៅសមុទ្រខាងកើត ក៏ដូចជាពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ ប្រជាធិបតេយ្យ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលបង្កើតឡើងទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្តាលនៃទីក្រុងឡាហៃបានទទួលស្គាល់សិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលចិនកំពុងមានជម្លោះនិងច្រានចោលរាល់ការទាមទាររបស់ទីក្រុងប៉េកាំងចំពោះសមុទ្រខាងកើតស្ទើរតែទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ