អាមេរិក៖ការបាញ់រះនៅ Michigan បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់

(VOVworld) - ការបាញ់រះមួយបានកើតឡើងនៅរដ្ឋ Michigan របស់អាមេរិក នាព្រឹក
ព្រលឹមថ្ងៃទី២១ កុម្ភៈ​ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និង៣នាក់
រងរបួស។ប្រការគួរឲ្យព្រួយបារម្ភគឺមិនទាន់ចាប់ខ្លួនជនដៃដល់បាន ឡើយ ហើយ
មានលទ្ធភាពនឹងបន្តកើតឡើងការបាញ់រៈថ្មី។តាមប៉ូលីសតំបន់ថា ជនដៃដល់បាន
បើកបររថយន្តទៅជុំវិញតំបន់ Meadows Townhomes នៅរដ្ឋ Michigan ហើយបាញ់រះ
ទៅលើអគារលក់ទំនិញចម្រុះ Cracker Barel និង Seelye Kia។គេហទំព័ររបស់រដ្ឋ
អំណាច Michigan បានឲ្យដឹងថា តាមការរៀប រាប់ជាជំហានដំបូងថា ជនដៃដល់
ជាបុរសស្បែកស មានអាយុប្រហែល៥០ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ