អាមេរិកគាំទ្រអ៊ុយក្រែនក្នុងការពង្រឹងប្រព័ន្ធមីស៊ីល Hawk

(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៩ ខែមេសា បានប្រកាសថា ខ្លួនបានយល់ព្រមលើការជួញដូរយោធាបរទេសដែលមានតម្លៃ ១៣៨ លានដុល្លារដើម្បីជួយអ៊ុយក្រែនជួសជុលប្រព័ន្ធមីស៊ីលវាយប្រហារពីដីទៅអាកាសរយៈចម្ងាយមធ្យម Hawk របស់ប្រទេសនេះ។ 

ការថែរក្សានិងប្រតិបត្តិប្រព័ន្ធមីស៊ីល Hawk  នឹងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជួយសម្រេចបានគោលដៅនៃគោលនយោបាយការបរទេស សន្តិសុខជាតិរបស់អាមេរិក ព្រោះវានឹងជួយពង្រឹងសន្តិសុខនៃប្រទេសជាដៃគូ។

អាមេរិកគាំទ្រអ៊ុយក្រែនក្នុងការពង្រឹងប្រព័ន្ធមីស៊ីល Hawk - ảnh 1ប្រព័ន្ធមីស៊ីល Hawk ។ រូបថត៖ រ៉យទ័រ

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា លទ្ធផលនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនឹងមានផលប៉ះពាល់ជាសកលចំពោះសន្តិសុខសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា អ៊ុយក្រែននឹងបរាជ័យ ប្រសិនបើសមាជិកសភាអាមេរិក មិនអនុម័តលើថវិកាបន្ថែមសម្រាប់ប្រទេសនេះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ