អាមេរិកគោរពសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន

អាមេរិកគោរពសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន - ảnh 1
ទាហានហ្វីលីពីននិងអាមេរិកក្នុងសមយុទ្ធរួមនៅ Fort Magsaysay ខេត្ត Nueva Ecija របស់ហ្វីលីពីនកាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៥ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣ តុលា ក្រសួងការពារជាតិអាមេរិកឲ្យដឹងថា គេមិនទាន់
ទទួលបានបម្រែបម្រួលជាក់ស្ដែងណាមួយពីភាគីហ្វីលីពីនទាក់ទិនដល់សេចក្ដីថ្លែង
ការណ៍ម៉ានីលស្ដីអំពីការពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការការ
ពារជាតិបង្កើនបន្ថែម (EDCA) ជាសន្ធិសញ្ញាដែលប្រទេសទាំងពីរចុះហត្ថលេខា
កាលពីឆ្នាំ២០១៤។អ្នកនាំពាក្យវិមានបញ្ចកោនលោក Jeff Davis ឲ្យដឹងថា បើទោះ
បីជាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ឡើងសម្លេងអំពីការពិចារណា
ឡើងវិញនូវ EDCA ក្ដី ប៉ុន្តែនាបច្ចុប្បន្នភាគីម៉ានីលមិនទាន់មានសកម្មភាពជាក់
ស្ដែងណាមួយដែលជះឥទ្ធិពលទៅលើសកម្មភាពរបស់កងទ័ពអាមេរិកតាមការ
សន្យាក្នុងសន្ធិសញ្ញានេះនៅឡើយ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth
Trudeau ឲ្យដឹងថា មជ្ឈដ្ឋានការពារជាតិហ្វីលីពីនមិនបានទាក់ទងជាផ្លូវការជាមួយ
វ៉ាស៊ីនតោនអំពីករណីដែលប្រធានាធិបតីលោក Duterte ប្រកាសបញ្ចប់សមយុទ្ធ
រួមរវាងភាគីទាំងពីរនោះទេ។លោកស្រី Trudeau ក្រើនរំលឹកថា អាមេរិកនឹងគោរ
ពការសន្យារបស់ខ្លួនហើយសង្ឃឹមថាម៉ានីលនឹងធ្វើប្រការដូច្នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ