អាមេរិក-ជប៉ុនសហប្រតិបតិ្តការទប់ទល់នឹងការគំរាមកំហែងពីស.ប.បកូរ៉េ

អាមេរិក-ជប៉ុនសហប្រតិបតិ្តការទប់ទល់នឹងការគំរាមកំហែងពីស.ប.បកូរ៉េ - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump
(រូបថត៖SBS)

(VOVworld) - ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៦ មេសា នាយករដ្ឋមន្រ្តីជប៉ុន
លោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump បានឯកភាពថា
ករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ស.ប.បកូរ៉េជាសសកម្មភាពបង្ករឿង
ហេតុដ៏គ្រោះថ្នាក់និងជាការគំរាមកំហែងធ្ងន់ធ្ងរមួយ ព្រមទាំងសន្យាសហប្រតិបតិ្ត
ការយ៉ាងស្អិតរមួតសំដៅទប់ទល់នឹងការគំរាមកំហែងពីព្យុងយ៉ាងផងដែរ។ថ្លែងមតិ
ទៅកាន់មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រី លោក Abe
 ឲ្យដឹងថា ប្រធានាធិបតីលោក Trump សង្កត់ធ្ងន់ថា វ៉ាស៊ីនតោន កំពុងពិចារណា
លើគ្រប់ដំណោះស្រាយដើម្បីទប់ទល់នឹងការគំរាមកំហែងពី ស.ប.បកូរ៉េ។ថ្នាក់ដឹក
នាំទាំងពីររូបនេះក៏បានឯកភាពថា ចិនមានតួនាទីសំខាន់ ក្នុងការរាំងស្កាត់ស.ប.ប
កូរ៉េបន្តប្រដេញតាមកម្មវិធីកាំជ្រួចនិងអាវុធនុយក្លេអ៊ែរ ដែលរំលោភបំពានទៅលើ
សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ