អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ

អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ - ảnh 1
អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ

          (VOV)_រដ្ឋាភិបាលអាមេរិកនឹងផ្តល់ទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក 
ដើម្បីជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពសមុទ្រ។ នេះគឺជាផ្នែកមួយ​ក្នុង
ផែនការរបស់វ៉ាស៊ីនតោន សំដៅជួយឧបត្ថម្ភបណ្ដា​ប្រទេសអាស៊ីអាគ្នេយ៍​បង្កើនសន្តិ
សុខសមុទ្រ ក្នុងសភាពការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគ្រស្មាញពីមួយថ្ងៃទៅ
មួយថ្ងៃ។ សេតវិមានបានយល់ច្បាស់ថា៖ការជួយឧបត្ថម្ភវៀតណាម​បង្កើនសមត្ថ
ភាពសមុទ្រនេះត្រូវបានសម្ដែងឡើងតាមរយៈការលើកលែងបទហាម​ឃាត់លក់អា
វុធដែលទាក់ទិនដល់សន្តិសុខចំពោះវៀតណាម​ និងការបើក​ទូ​លាយ​ហ្វឹកហាត់ 
សមយុទ្ធទ្វេភាគីអំពីការជយយសង្គ្រោះមហន្តរាយ និងបញ្ហាមនុស្ស​ធម៌នានា។ ក្នុង
សេចក្ដីជូនដំណឹង នាថ្ងៃទី១៨ វិច្ឆិកា សេតវិមានបានអោយដឹងថា៖ អាមេរិកបាន
សន្យាផ្តល់ទឹកប្រាក់ចំនួន ១១៩លានដុល្លារអាមេរិក ក្នុងឆ្នាំ​សារពើព័ន្ធ ២០១៥ និង
គំរោងផ្តល់ទឹកប្រាក់បន្ថែម ១៤០លានដុល្លារអាមេរិក ក្នុងឆ្នាំជាបន្តដើម្បីជួយឧបត្ថម្ភ
ប្រទេសអាស៊ីអាគ្នេយ៍នានា បង្កើនសមត្ថភាពសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ